• 2024-05-27 13:37:59
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ ឆ្នាំ​២០២៤

  • 2024-05-27 13:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ទាំង​១០រូប​នៅ​ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ឆ្នាំ​២០២៤​គិត​មក​ត្រឹម​ពេល​នេះ​ក្រោយ​រដូវកាល​ឆ្នាំ​២០២៣/២៤ ត្រូវ​បាន​បញ្ចប់​។ បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt កាល​ពី​ពេល​ថ្មីៗ​នេះ​។

ក្នុង​អត្ថបទ​នេះ​ Sabay នឹង​ធ្វើ​ការ​រៀបរាប់​លម្អិត​នូវ​កីឡាករ​៣រូប​ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពេល​វេលា​ខាង​លើ​នេះ​។

កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នោះ​គឺ​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ដែល​មក​ក្លឹប​ Paris Saint Germain ដោយ​ចូល​លេង​បាន​ ២៥ប្រកួត​ និង​ស៊ុត​ចូល​ ២៣គ្រាប់​។ កីឡាករ​នេះ​ជា​កីឡាករ​ឆ្នើម​របស់​ PSG យ៉ាង​ណា​កីឡាករ​នេះ​នឹង​ចាកចេញ​ពី​ PSG ដោយ​បន្ត​ក្ដី​ស្រមៃ​នៅ​ Real Madrid នៅ​រដូវកាល​ថ្មី​ខាង​មុខ​នេះ​។

បន្ទាប់​ពី​ Mbappe គឺ​ ខ្សែប្រយុទ្ធ​ Erling Haaland ដែល​មក​ពី​ក្លឹប​ Manchester City។ Haaland ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ម៉ាស៊ីន​រកគ្រាប់​បាល់​សម្រាប់​ Man City ដោយ​គិត​ពេល​នេះ​ក្នុង​ឆ្នាំ​២០២៤ កីឡាករ​នេះ​រក​គ្រាប់​បាល់​បាន​ ១៩គ្រាប់​ បន្ទាប់​ពី​ចូល​លេង​បាន​ ២២ប្រកួត​។

Harry Kane ជា​កីឡាករ​មក​ពី​ក្លឹប​ Bayern Munich។ គេ​ជា​កីឡាករ​បន្ទាប់​ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​។ ទើប​ផ្លាស់​ពី​ Premier League មក​កាន់​ Bundesliga ក្នុង​រដូវកាល​នេះ​សោះ​ប៉ុន្តែ​ Kane ត្រូវ​បាន​គេ​មើល​ឃើញ​អាច​សម្រប​ខ្លួន​បាន​យ៉ាង​រហ័ស​ជា​មួយ​បរិយាកាស​ថ្មី​មួយ​នេះ​ ដោយ​ចូល​លេង​បាន​ ២៣ប្រកួត​ និង​ស៊ុត​ចូល​១៩គ្រាប់​។

ខាង​ក្រោម​នេះ​ជា​ស្ថិតិកីឡាករ​ទាំង​១០រូប​នៅ​ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ឆ្នាំ​២០២៤​គិត​មក​ត្រឹម​ពេល​នេះ​៖​

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់