• 2024-05-22 11:46:01
  • បាល់ទាត់

កីឡាករ​មាន​ការ​ភ្ញាក់ផ្អើល​ក្រោយ​ Chelsea បញ្ចប់​តំណែង​ Pochettino

  • 2024-05-22 11:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea បាន​ធ្វើ​ការ​បញ្ចប់​តំណែង​ លោក​ Mauricio Pochettino ពី​តំណែង​អ្នកចាត់ការ​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​ក្លឹប​។

កីឡាករ​ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ក្រុម​តោខៀវ​នេះ​មួយ​ចំនួន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ក្រោយ​ក្រុមប្រឹក្សាភិបាល​ Chelsea បាន​សម្រេច​បណ្ដេញ​លោក​ Pochettino បែប​នេះ​ព្រោះ​តែ​ម្នាក់​ជឿ​ថា​លោក​អាច​នៅ​បន្ត​ដឹកនាំ​ក្លឹប​នេះ​ទៀត​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano ខាង​ថ្នាក់​ដឹកនាំ​កំពូល​ Chelsea បាន​ធ្វើ​ការ​ផ្លាស់​ចក្ខុវិស័យ​ភ្លាមៗ​ផង​សម្រាប់​ Chelsea ក្នុង​រដូវកាល​ថ្មី​តទៅ​មុខ​នេះ​ដោយ​ថ្នាក់ដឹកនាំ​ត្រូវ​ការ​អ្នកចាត់ការ​វ័យ​ក្មេង​ មាន​ទម្រង់​លេង​ប្រយុទ្ធ​ ដើម្បី​បាល់​ខ្លាំង​ និង​ជឿ​ទុក​ចិត្ត​លើ​កីឡាករ​វ័យ​ក្មេង​។

Pochettino ដឹកនាំ​ Chelsea បាន​មួយ​រដូវកាល​គឺ​រដូវកាល​ឆ្នាំ​២០២៣/២៤ ដោយ​ចុង​បញ្ចប់​នៃ​រដូវកាល​ Chelsea ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៦លើ​តារាង​ Premier League ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចូល​រួម​ប្រកួត​ UEFA នានា​សម្រាប់​រដូវកាល​ក្រោយ​នេះ​នោះ​ទេ​។

គ្រូ​ល្បីៗ​ដូច​ជា​ Thomas Tuchel, Hansi Flick, Antonio Conte ឬក៏​ José Mourinho មិន​ត្រូវ​បាន​ក្លឹប​ Chelsea ទាក់ទង​នោះ​ទេ​ ដោយ​លោក​ Vincent Kompany គ្រូបង្គោល​បែលហ្សិក​អាច​ជម្រើស​របស់​ Chelsea សម្រាប់​រដូវកាល​ខាង​មុខ​៕

Vincent Kompany

ប្រភព៖ chelseafc អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី