/66168240c172b_1712751120_medium.jpg)
- 2024-04-10 13:44:27
- បាល់ទាត់
Valverde យល់ថា Real ទទួលរងបរាជ័យនឹង Man City ក្នុងប្រកួត UCL ជើងទី១នេះ
- 2024-04-10 13:44:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Valverde យល់ថា Real ទទួលរងបរាជ័យនឹង Man City ក្នុងប្រកួត UCL ជើងទី១នេះ
ចន្លោះមិនឃើញ
ខ្សែបម្រើ Federico Valverde បានិយាយទៅកាន់អ្នកសារព័ត៌មានកាលពីពេលថ្មីៗដោយយល់ឃើញការប្រកួតក្នុងលទ្ធផលស្មើ ៣-៣ រវាង Real Madrid នឹង Manchester City ក្នុងប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយក្នុងថ្ងៃនេះ ជាការទទួលបរាជ័យសម្រាប់ក្រុមរបស់គេ។
នៅក្នុងការប្រកួតខាងលើនេះ Real រកបាន៣គ្រាប់ដោយក្នុង៣គ្រាប់នេះគឺរកបានដោយ Own Goal(OG) ១គ្រាប់ពី Ruben Dias ១គ្រាប់ពី Rodrygo និង១គ្រាប់ទៀតពី Velverde ។
ព្រោះតែលទ្ធផលបែបនេះ Velverde បាននិយាយថា៖" លទ្ធផលស្មើនេះចាត់ទុកជាការបរាជ័យសម្រាប់ក្រុមយើង ព្រោះតែគោលដៅរបស់យើងចង់ឈ្នះក្នុងការប្រកួតនេះ "។
Real និង Man City នឹងត្រូវប៉ះគ្នាក្នុងជើងទី២ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ខាងមុខ នៅទីលានរបស់ក្លឹប Man City ដោយនៅលើទីលាននេះខាង Real មិនដែលទទួលបានជ័យជំនះក្នុងការប្រកួតនៅទីនោះទេ។ ក្នុងការប្រកួតខាងមុខនេះនឹងធ្វើការកាត់សេចក្ដីថាក្លឹបណាជាអ្នកឡើងទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ UCL ក្នុងរដូវកាលនេះ៕