- 2024-04-10 12:52:41
- បាល់ទាត់
Arteta មានសង្ឃឹមក្នុងការយកឈ្នះ Bayern ក្នុងប្រកួត UCL ជើងទី២
- 2024-04-10 12:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta មានសង្ឃឹមក្នុងការយកឈ្នះ Bayern ក្នុងប្រកួត UCL ជើងទី២
ចន្លោះមិនឃើញ
លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះ ដោយបង្ហាញពីសង្ឃឹមអាចយកឈ្នះ ក្លឹប Bayern Munich ក្នុងប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី២។
សម្រាប់ការប្រកួតរវាងក្លឹប Arsenal នឹង Bayern Munich ក្នុងតង់ទី១ក្នុងថ្ងៃនេះ ក្លឹបទាំងពីរ២ ត្រឹមទទួលបានលទ្ធផលស្មើប៉ុណ្ណោះគឺ ២-២។ យ៉ាងណា Arteta បានបង្ហាញមានភាពសប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលមួយនេះ។
Arteta បាននិយាយថា៖" ខ្ញុំមានមោទនភាពណាស់ក្នុងប្រកួតថ្ងៃនេះ។ ខ្ញុំមានភាពជឿជាក់យ៉ាងខ្លាំងក្នុងការប្រកួតនឹង Bayern ម្ដងទៀតខាងមុខនេះ ដោយយើងនឹងមានឱកាសឈ្នះ។ ខ្ញុំត្រូវបំពេញកន្លែងខ្វះខាតរបស់យើង យើងនឹងធ្វើឲ្យល្អ "។
យ៉ាងណាចំពោះខាង Bayern Munich ជាពិសេសគឺលោក Thomas Tuchel មិនពេញចិត្តនឹងលទ្ធផលការប្រកួតមួយនេះទេដោយមិនសប្បាយនឹងអាជ្ញាកណ្ដាលមិនឲ្យប៉េណាំងទីមកលោកក្នុងពេលដែលកីឡាករ Arsenal យកដៃចាប់បាល់បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែក្នុងការឲ្យចូលប្រកួតវិញ។
ការប្រកួតជើងទី២ រវាងក្លឹបទាំងពីរនេះនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីលានក្លឹប Bayern Munich ដោយនឹងធ្វើការកាត់សេចក្ដីក្លឹបណាឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕