• 2024-04-09 11:20:22
  • បាល់ទាត់

Ronaldo រង​ពិន័យ​មិន​ឲ្យ​ចូល​រួម​២ប្រកួត​ និង​ត្រូវបង់​សំណង​ជា​ទឹក​ប្រាក់​

  • 2024-04-09 11:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Crisitano Ronaldo ត្រូវ​បាន​ទទួល​កាត​ក្រហម​ក្នុង​ប្រកួត​ក្លឹប​ Al Nassr នឹង​ក្លឹប​ Al Hilal ក្របខ័ណ្ឌ​ Saudi Super Cup នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​លទ្ធផល​ ១-២ ដែល​ត្រូវ​រង​ពិន័យ​ជា​សាច់​ប្រាក់​ប្រមាណ​ ៥,៤០០ដុល្លារ​ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ ២ប្រកួត​។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​រឿង​រ៉ាវ​នេះ​កើត​ឡើង​គឺ​ដោយ​សារ​កីឡាករ​នេះ​បាន​ប្រើ​កែង​ដៃ​រង​ក្នុង​សកម្មភាព​ប៊ិះ​យា​ទៅ​វៃ​ ខ្សែ​ការពារ​ Ali Albulayhi ក្នុង​ពេល​ប្រទាញប្រទង់​យក​បាល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

Ronaldo ត្រូវ​បាន​អាជ្ញាកណ្ដាល​បញ្ជូន​ចេញ​ពី​ទីលាន​ប្រកួត​នៅ​នាទី​ទិ​៨៦ ក្រោយ​ប្រព្រឹត្តិ​សកម្មភាព​បែប​នេះ​។ ទោះ​ជា​មាន​ការ​តវ៉ា​យ៉ាង​ណា​ក៏​ដោយ​ក៏​ទង្វើ​របស់​ Ronaldo ត្រូវ​បាន​គេ​មើល​ឃើញ​ជាក់​ស្ដែង​ថា​ពិត​ជា​មើល​ទៅ​ឃើញ​ថា​មាន​ចេតនា​យា​កែង​ដៃ​ក្នុង​ចេតនា​ចង់​កីឡាករ​ Al Hilal នេះ​មែន​។

Ronaldo ទើប​ត្រលប់​មក​ប្រកួត​វិញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ដោយ​សារ​តែ​លើក​មុន​គេ​ក៏​ទទួល​បាន​កាត​ក្រហម​ផង​ដែរ​ ក៏​ដូច​ជា​ពិន័យ​ជា​ទឹក​ប្រាក់​ប្រហាក់​ប្រហែល​គ្នា​ផង​ដែរ​ ក្រោយ​ធ្វើ​សកម្មភាព​មិន​សមរម្យ​ក្រោយ​អ្នក​ចូល​រួម​ទស្សនា​ស្រែក​គាំទ្រ​ Lionel Messi ដើម្បី​ចំអក​រូប​គេ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី