• 2024-04-08 04:15:00
  • បាល់ទះ

កក្រើកទៀតហ់ើយ! SEA V League Challenge Cup for Men 2024 ធ្វើនៅ​ភ្នំពេញ

  • 2024-04-08 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំ SEA V League លើកទី៤ ជាមួយសមាគមបាល់ទះអាស៊ីអាគ្នេយ៍នៅប្រទេសថៃ។ នេះ​បើ​តាម​ការ​ឱ្យ​​ដឹង​ពី​ទំព័រហ្វេសប៊ុក​ផេក​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។

ទោះបីជាយ៉ាងណា​សហព័ន្ធកីឡាបាល់ទះ​កម្ពុជា មិន​ទាន់​បាន​បង្ហាញ​ឱ្យ​ដឹង​ពី​ផ្លែផ្កា​នៃ​ការ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​ផ្អែក​តាម​ការ​បង្ហោះ​របស់​ផេក ASEAN Volley Gossips ប៉ុន្មាន​ម៉ោង​មុន​នេះបាន​ឱ្យ​ដឹង​ថាព្រឹត្តិការណ៍ដ៍ធំ​ SEA V League Challenge Cup for Men 2024 នឹង​នៅ​ធ្វើ​នៅ​​រាជធានីភ្នំពេញ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដល់​ថ្ងៃ​ទី០១ ខែកញ្ញា​ ឆ្នាំ​២០២៤​។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិកាសហព័ន្ធក្នុងកិច្ចប្រជុំ

ក្រុម​ដែល​ត្រូវ​ប្រកួត​ប្រជែង​មាន​៤​ក្រុម​រួមមាន​​ម្ចាស់​ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និង​ប្រទេស​មីយ៉ាន់ម៉ា។ ក្រុម​ឈ្នះ​ជើង​ឯក​ SEA V League Challenge Cup for Men 2024 នឹង​ទទួល​បាន​សិទ្ធិ​ទៅ​ចូល​រួម​ប្រកួត​នៅ​ព្រឹត្តិការណ៍​ធំ SEA V League នៅ​ឆ្នាំ​២០២៥ ធ្វើ​នៅ​ហ្វីលីពីននិង​ឥណ្ឌូណេស៊ី។

សម្រាប់​ព័ត៌មាន​បន្ថែម និង​សេចក្ដី​លំអិត​អំពី​ការប្រកួត SEA V League Challenge Cup នេះ​ Sabay នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្តទៀតនៅ​ពេល​ក្រោយ​៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី