• 2024-04-08 02:05:00
  • បាល់ទះ

អតីតស្មាត់ធំ ចាន់ សារ៉ន ថាបើ ហេង ម៉ុម ណារ៉ូ លេងក្រៅផ្លូវការញឹមញាប់អាចនឹងអស់ដៃគូ

  • 2024-04-08 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ សារ៉ន អតីតស្មាត់ធំមួយរូបនៅកម្ពុជា បានលើកឡើងថា សឿន ហេង, គួន ម៉ុម និង សួន ចាន់ណារ៉ូ អាចនឹងគ្មានគូប្រជែង បើសិនពួកគេចេញប្រឡូកបាល់ទះក្រៅផ្លូវការញឹកញាប់។

សមត្ថភាពគប់សេវាដ៏ល្អរបស់ សឿន ហេង ការម៉ាត់ផ្ដាច់លើៗនិងការធ្វើរនាំងដ៏ល្អរបស់ គួន ម៉ុម ការចែកបាល់បាញ់ម្រាមស្អាតៗល្អឥតខ្ចោះរបស់ សួន ចាន់ណារ៉ូ រួមទាំងការចាប់សេវារឹងរបស់ពួកគេ ចំណុចទាំងអស់នេះហើយដែលលោក ចាន់ សារ៉ន មើលឃើញថាស្មាត់ធំៗក្រៅផ្លូវការពិបាកក្នុងការយក​​ឈ្នះ។

ទោះបីជាយ៉ាណាកីឡាករដែលអភិវឌ្ឍខ្លួនចេញពីស្មាត់មកជាអ្នកប៉ះសេរូបនេះបានបន្ថែមទៀតថា បច្ចុប្បន្ននៅបាំងតែសេវាស្មាត់យុនស្រែស្រែមួយទៀតប៉ុណ្ណោះ ព្រោះសេវាយុនលឿននិង​មានកម្លាំងល្អណាស់។ បើសឿន ហេង គួនម៉ុម និងសួនចាន់ណារ៉ូ អាចទប់ទល់នឹងសេវាស្មាត់រូបនេះបាន នោះច្បាស់ណាស់ពួកគេអាចនឹងពិបាករកគូប្រកួត។

ក្នុងការប្រកួតបីស្មើក្រៅផ្លូវការនៅសល់តែអេគីបស្មាត់យុនមួយក្រុមប៉ុណ្ណោះ ដែលអាចប្រជែងជាមួយ ហេង ម៉ុម និងណារ៉ូ ខណៈឥន្ទ្រីពិឃាដឌូក ឥន្ទ្រីស្លាបដែកសុខរ៉ាដូ អធិរាជប្រអប់ស្មាត់រាជ ទូចអង្គរក្ស ស៊ុយខន និងក្រុមដាវញីឈ្មោល ម៉ាប់ឆ្វេង សុវណ្ណនាថ សុទ្ធតែចាញ់ក្រោមថ្វីដៃរបស់ពួកគេ។

គួរបញ្ជាក់​ថា លោក ចាន់ សារ៉ន ជាអតីតកីឡាកររបស់ក្លឹបកងពលធំអន្តរាគមន៍លេខ១១ ធ្លាប់ជួយក្លឹបមួយនេះបានចំណាត់ថ្នាក់លេខ២ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់កងទ័ពនៅឆ្នាំ២០០៦ ដែលកាលនោះលោកលេងតំណែងអ្នកប៉ះសេ និងបានប្ដូរមក​តំណែងស្មាត់ ក្រោយចេញពីកងពលធំ​។

ចេញពីកងពលលោកបានចូលរួមជាមួយក្លឹប កងរាជអាវុធហត្ថលើផ្ទៃប្រទេស (មិនបានពាន) ក្លឹបឆ័ត្រយោង៩១១ (មិនបានពាន) និងក្លឹបក្រសួងការពារជាតិ ជួយឱ្យ​ក្លឹបមួយនេះបានចំណាតថ្នាក់លេខ៣នៅខេត្តពោធិ៍សាត់ ប៉ុន្តែមិនចាំឈ្មោះពានរង្វាន់ និងឆ្នាំប្រកួត​ឡើយ​៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី