- 2024-04-04 11:27:40
- បាល់ទាត់
Ten Hagថា Mount ធ្លាប់បដិសេធ Chelsea ច្រើនដងដើម្បីតែមក Man Utd
- 2024-04-04 11:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ten Hagថា Mount ធ្លាប់បដិសេធ Chelsea ច្រើនដងដើម្បីតែមក Man Utd
ចន្លោះមិនឃើញ
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែបម្រើ Mason Mount បានធ្លាប់បដិសេធក្លឹប Chelsea ជាច្រើនដងច្រើនសារដើម្បីតែមកលេងឲ្យក្លឹបរបស់លោក។
លោក Ten Hag បាននិយាយថា៖" Mason Mount គេចង់ផ្លាស់ប្ដូរចង់ឲ្យខ្លួនគេកាន់តែប្រសើរ។ ខ្ញុំច្បាស់ណាស់ថាគេនឹងក្លាយជាកីឡាករកំពូលសម្រាប់ក្លឹប Man Utd របស់យើង "។
លោកបន្តថា៖" Chelsea ធ្លាប់ចង់ឲ្យគេនៅបន្តដោយធ្លាប់ឲ្យកុងត្រាថ្មីទៅគេជាច្រើនដងច្រើនសារ ក៏ប៉ុន្តែគេសម្រេចចិត្តច្បាស់គឺផ្លាស់មកទីនេះគឺ Man Utd នេះតែម្ដង "។
Mount ទើបមកលេងឲ្យ Man Utd នៅរដូវកាលនេះដោយចូលលេងបាន ១៤ប្រកួត និងស៊ុតចូល១គ្រាប់៕
ប្រភព៖ Fabrizio Romano