- 2024-04-04 04:12:00
- បាល់ទះ
ពិន្ទុបានតែ១គ្រាប់គត់ ឥន្ទ្រីពិឃាដឌូក លែងហ៊ានលេង១ស្មើជាមួយយុនស្រែស្រែ ចំណែកម៉ាប់ឆ្វេងចង់សាកបន្តទៀត
- 2024-04-04 04:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិន្ទុបានតែ១គ្រាប់គត់ ឥន្ទ្រីពិឃាដឌូក លែងហ៊ានលេង១ស្មើជាមួយយុនស្រែស្រែ ចំណែកម៉ាប់ឆ្វេងចង់សាកបន្តទៀត
ចន្លោះមិនឃើញ
កីឡាករ ជុក សោភា ហៅឥន្ទ្រីពិឃាដឌូកលែងហ៊ានលេងមួយស្មើជាមួយ ទុយ កុសល ហៅយុនស្រែហើយ ក្រោយគេចាញ់ស្មាត់រូបនេះទាំងអស់ចិត្ត ចំណែកម៉ាប់ឆ្វេងមិនទាន់ខ្លាចស្មាត់មកពីកំពតទេ ហើយថាបើមានឱកាសគេនឹងប្រកួតម្ដងទៀត។ នេះបើតាមសម្ដីរបស់ស្មាត់ទាំងពីរប្រាប់មកកាន់ Sabay។
តើអ្វីជាដើមចមដែលធ្វើឱ្យស្មាត់មានដើមកំណើតមកពីខេត្តព្រៃវែងឌូកខ្លាចរអាបែបនេះ? ចំពោះមូលហេតុគឺដោយសារកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅតារាងបាល់ទះលោកជ្រុយវត្តជុំ ឌូក បានលេង១ស្មើជាមួយ យុន រហូតដល់ទៅពីរសិត។ សិតទីមួយឌូកឈ្នះក្នុងលទ្ធផល ១៥ ទល់នឹង ៧ គ្រាប់ ប៉ុន្តែនៅសិតទី២យុនបានសុំសងសឹកវិញ ដោយលទ្ធផលពិតជាធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំងគឺយុនបានយកឈ្នះស្មាត់ឌូក ១៥ ទល់នឹង ១ គ្រាប់គត់ប៉ុណ្ណោះ។
ឥន្ទ្រីពិឃាដឌូកដៃគូដ៏ល្អរបស់ឥន្ទ្រីស្លាបដែក សុខ រ៉ាដូ បានបញ្ជាក់យ៉ាងខ្លីថា ៖"...យុនដក់មួយស្មើអាចខ្ញុំលេងមួយសិតទៀត ដក់មួយស្មើ ដៃលើឈប់ហើយ..."។
ដោយឡែក ម៉ាប់ឆ្វេង ក្នុងថ្ងៃដដែលទីតាំងដដែលនោះដែរក៏ត្រូវបានស្មាត់យុនស្រែស្រែ-ត-ឲ្យមួយពិន្ទុ ហើយលទ្ធផលម៉ាប់ឆ្វេងចាញ់ក្នុងលទ្ធផលពិន្ទុ១៥ ទល់នឹង១៧។ ទោះបីជាយ៉ាងណាក្នុងពិន្ទុប្រកៀកប្រកិតនេះ ស្មាត់វ័យ៣៥ឆ្នាំកើតនៅខេត្តកំពតមិនទាន់ខ្លាចរអាប្អូនប្រុសបង្កើតរបស់ស្មាត់រាជនៅឡើយទេ ហើយថែមទាំងចង់សាកជាថ្មី បើសិនមានឱកាស។
ដៃគូដ៏ល្អរបស់ វ៉េត សុវណ្ណនាថ បានបញ្ជាក់ច្បាស់ៗថា ៖"ជួប! ជួបទៀតអត់ខ្លាចទេ ១៤បួនមុនហើយចាញ់ធ្វើម៉េច ភ្លាត់ខ្លួនឯង"៕