/Volleyball-(4)/660b685857689_1712023620_medium.jpg)
- 2024-04-02 02:27:00
- បាល់ទះ
នោះ! យុនស្រែស្រែ មានបំណងចង់ជួបស្មាត់ធំ គួន ម៉ុម
- 2024-04-02 02:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នោះ! យុនស្រែស្រែ មានបំណងចង់ជួបស្មាត់ធំ គួន ម៉ុម
ចន្លោះមិនឃើញ
កីឡាករ ទុយ កុសល ហៅស្មាត់យុនស្រែស្រែមានក្ដីបំណងចង់ជួប គួន ម៉ុម ក្រោយស្មាត់ធំនៃសមាគមបាល់ទះវិសាខារូបនេះ ត្រឡប់មកពីប្រកបអាជីពនៅប្រទេសវៀតណាមវិញ។
ក្ដីបំណងចង់ជួបរបស់ស្មាត់ជំនាញផ្លែសេវា យុនស្រែស្រែ ក្រោយគេមើលឃើញថា គួន ម៉ុម ឈ្នះអស់ស្មាត់ធំៗស្រុកខ្មែរហើយដូចជាឈ្នះឥន្ទ្រីពិឃាដ ឌូក ឥន្ទ្រីស្លាបដែក សុខ រ៉ាដូ ខ្លាចាស់កំពូលស្មោះទូចអង្គរក្ស ដាវញីឈ្មោលម៉ាប់ឆ្វេង សុវណ្ណនាថ អ្នកលេងផ្លែសេវាវ័យក្មេង នួន វិចិត្រ ស្មាត់ឆ្វេងទើបឡើងកូដ ស៊ុយ ខន និងអធិរាជប្រអប់ស្មាត់រាជជាដើម។
ស្មាត់ធំរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្សរូបនេះបានបញ្ជាក់ថា ៖«សម្រាប់ការប្រកួតហ្នឹង បើសិនគាត់ត្រឡប់មកវិញ គាត់បំពេញបំណងខ្ញុំ ខ្ញុំក៏ដូចថាចង់បំពេញបំណងខ្លួនឯង ចង់ជួបគាត់ដែរ ដោយសារខ្ញុំឃើញគីបគាត់ហ្នឹងចេញមកស៊ី តាំងពីស្មាត់ឌូកស្មាត់ក្ដូ ក្រោយមកស៊ីម៉ាប់ឆ្វេងសុវណ្ណនាថ ស៊ីរាជស៊ីបងទូច ឥឡូវស៊ីម៉ាបឆ្វេងម្ដងទៀត»។
ដូច Sabay ចុះផ្សាយក្នុងអត្ថបទមុនអ៊ីចឹង បើសិនជា គួន ម៉ុម ទទួលសំណើរនេះមែន នោះអតីតកីឡាកររបស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យុនស្រែស្រែនឹងចាប់ដៃគូជាមួយ រាជ វិចិត្រ ឬ វ៉ា រាជ និងវីដប៉ះសេជាដើម។
ចំពោះការប្រកួតមួយនេះ បើសិនជាកើតមានឡើងមែន នោះគេរំពឹងថានឹងធ្វើឲ្យផ្ទុះការទស្សនាទាំងផ្ទាល់ និងអនឡាញជាក់ជាមិនខាន ដ្បិតសុទ្ធតែជាស្មាត់លំដាប់ៗ Grade A ស្រុកខ្មែរ ហើយនៅសល់តែអេគីបយុនប៉ុណ្ណោះ ដែលអាចលេងជាមួយគួនម៉ុមបាន។ តើប្រិយមិត្តយល់យ៉ាងណាដែរ បើការប្រកួតនេះកើតឡើងមែន ហើយគិតថាកក្រើកឬមិនកក្រើក?