/Volleyball-(4)/6603aa53aa3cf_1711516200_medium.jpg)
- 2024-03-27 06:00:00
- បាល់ទះ
មកដឹងឲ្យច្បាស់កុំច្រឡំ ពានបាល់ទះធំៗ២ព្រឹត្តិការណ៍នេះឈ្នះ៣ឆ្នាំជាប់គ្នាទើបយកពានទៅផ្ទះបាន
- 2024-03-27 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងឲ្យច្បាស់កុំច្រឡំ ពានបាល់ទះធំៗ២ព្រឹត្តិការណ៍នេះឈ្នះ៣ឆ្នាំជាប់គ្នាទើបយកពានទៅផ្ទះបាន
ចន្លោះមិនឃើញ
មានរឿងរ៉ាវខ្លះៗដែលសមាគម-ក្លឹបនិងអ្នកគាំទ្រវិស័យកីឡាបាល់ទះនៅកម្ពុជា មិនទាន់ដឹងច្បាស់ពាក់ព័ន្ធនឹងការយកពានចំនួនទៅរក្សាទុកជាកម្មសិទ្ធិ និងមានពាក្យចចាមអារ៉ាមមកដែរថា បណ្ដាសមាគមក្លឹបខ្លះក៏បានចិត្តអាក់អន់ស្រពន់ចិត្តជាមួយនឹងសហព័ន្ធកីឡាបាល់ទះកម្ពុជា។
ថ្ងៃនេះ Sabay សូមបញ្ជាក់ឲ្យច្បាស់ពីពានរង្វាន់ចំនួនពីររៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលសមាគមក្លឹបប្រកួតឈ្នះហើយមិនអាចយកធ្វើជាកម្មសិទ្ធិភ្លាមៗបាននោះទេ លុះត្រាតែឈ្នះបីឆ្នាំជាប់ៗគ្នា។
ពានរង្វាន់ទាំងពីរនោះមានពានសម្ដេចក្រឡាហោម ស ខេង និងពានរង្វាន់តេជោលីគ។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងបទសម្ភាសន៍ពិសេសមួយជាមួយ Sabay កាលពីពេលថ្មីៗនេះ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់ច្បាស់ៗថា ការណ៍ដែលធ្វើបែបនេះនឹងធ្វើឲ្យពានរង្វាន់នៃព្រឹត្តិការណ៍ទាំងពីរកាន់តែមានតម្លៃហើយដើម្បីជាការដោះដូរ សហព័ន្ធបានធ្វើពានមួយឲ្យក្លឹបយកទៅរក្សាទុកជាកម្មសិទ្ធិ។ ទោះបីជាយ៉ាងណា លោកបណ្ឌិតបានបន្ថែមទៀតថា សមាគមក្លឹបអាចយកពានធំទាំងពីរនេះទៅហែឬរក្សាទុកបានរយៈពេល៧ថ្ងៃ រួចប្រគល់ជូនសហព័ន្ធកីឡាបាល់ទះកម្ពុជាវិញ៕