• 2024-03-26 12:04:19
  • បាល់ទាត់

Messi បន្ត​ធ្លាក់​តម្លៃ​ខ្លួន​ ខណៈ​អាយុ​កាន់​តែ​ច្រើន​

  • 2024-03-26 12:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lionel Messi បាន​បន្ត​ធ្លាក់​តម្លៃ​ខ្លួន​ពី​១រដូវកាល​ ទៅ​១រដូវកាល​ក្រោយ​ធ្វើ​បច្ចុប្បន្នភាព​ទីផ្សារ​ ខណៈ​កីឡាករ​រូប​នេះ​បាន​ឈាន​ចូល​វ័យ​ ៣៦ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermarkt កាល​ពីពេលថ្មីៗ​នេះ​។

កីឡាករ​នេះ​បាន​ធ្លាក់​តម្លៃ​ខ្លួន​ពី​ ៣៥លាន​អ៊ឺរ៉ូ​ (តម្លៃ​ខ្លួន​កាល​ពី​ដើម​រដូវកាល​ឆ្នាំ​២០២៣/២៤) មក​កាន់​៣០​លាន​អ៊ឺរ៉ូ​ ចាប់​ពី​ពេល​នេះ​តទៅ​។

កីឡករ​នេះ​ធ្លាប់​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​រហូត​ដល់​ ១៨០លាន​អ៊ឺរ៉ូ​ នៅ​វ័យ​៣០ឆ្នាំ​ ក្នុង​ពេល​លេង​ឲ្យ​ក្លឹប​ Barcelona លុះ​ចាប់​តាំង​ពី​អាយុ​៣១ឆ្នាំ ក៏​បាន​ធ្លាក់​តម្លៃ​ខ្លួន​ម្ដង​បន្តិច​ រហូត​សល់​ ៣០លាន​អ៊ឺរ៉ូ​នៅ​ពេល​មក​លេង​ឲ្យ​ Inter Miami នេះ​។

ការ​ធ្លាក់​តម្លៃ​ខ្លួន​នេះ​ មិន​មែន​ជា​រឿង​ចម្លែក​សម្រាប់​កីឡាករ​ ដែល​មាន​វ័យ​ ៣០ឆ្នាំ​ឡើង​ដូច​ជា​ Messi ឡើយ​។

ទោះ​ជា​តម្លៃ​ខ្លួន​ធ្លាក់​ចុះ​មែន​ ប៉ុន្តែ​ប្រាក់​ដែល​កីឡាករ​រូប​នេះ​អាច​រក​បាន​ក្នុង​១ឆ្នាំ​ខ្ទង់​ ៥០-៦០លាន​ដុល្លារ​ ដោយ​រាប់​បញ្ចូល​ទាំង​ប្រាក់​ខែ​ ប្រាក់​ឧបត្ថម្ភ​ តម្លៃ​ខ្លួន​សម្រាប់​ការ​ផ្សព្វផ្សាយ​ផលិតផល​នានា​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី