- 2024-03-26 10:34:43
- បាល់ទាត់
ប្រធានក្លឹបបឹងកេត បង្ហើបថាបញ្ហាសេដ្ឋកិច្ចជួបការលំបាកម្ដងៗស្ទើរបោះបង់ក្លឹប ប៉ុន្តែឥលូវប្រសើរបន្តិចហើយ
- 2024-03-26 10:34:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹបបឹងកេត បង្ហើបថាបញ្ហាសេដ្ឋកិច្ចជួបការលំបាកម្ដងៗស្ទើរបោះបង់ក្លឹប ប៉ុន្តែឥលូវប្រសើរបន្តិចហើយ
ចន្លោះមិនឃើញ
ប្រធានក្លឹបបាល់ទាត់បឹងកេត ថាដោយសារបញ្ហាសេដ្ឋកិច្ចសកលធ្វើឲ្យក្លឹបជួបបញ្ហាជាច្រើនពិសេសការទ្រទ្រង់តែម្ដងរហូតពេលខ្លះចង់បោះបង់ក្លឹប ប៉ុន្តែប្រសើរមួយជំហានហើយដោយក្រុមហ៊ុន Wing ចូលជាដៃគូសហការឧបត្ថម្ភ។
អ្នកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេតបានឲ្យដឹងថា ដោយសារតែវិបត្តិសេដ្ឋកិច្ចសកលធ្វើឲ្យម្នាក់ៗជួបការលំបាកដូចគ្នា ពិសេសដូចជាក្លឹបអ្នកស្រីផ្ទាល់។ កម្លាំងចិត្ត បេះដូងគឺនៅតែមាន ប៉ុន្តែការទ្រទ្រង់ផ្នែកថវិកាគាំទ្រមានខ្សោយទៅៗរហូតពេលខ្លះអ្នកស្រីស្ទើរបោះបង់ក្លឹបម្ដងៗទៅហើយ។ តែដោយមានការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន ថ្នាក់ដឹកនាំទើបធ្វើឲ្យអ្នកស្រីបន្តរហូតដល់ពេលនេះទាំងលំបាក។
ប្រធានក្លឹបខាងលើនេះបន្ថែមទៀតថា ឥលូវនេះគឺមានចិត្តសប្បាយរីករាយជាខ្លាំងដែលក្រុមហ៊ុន Wing បានសហការជាដៃគូឧបត្ថម្ភផ្នែកហិរញ្ញវត្ថុទ្រទ្រង់លើសកម្មភាពក៏ដូចជាលើកកម្ពស់សក្ដានុពល និងសុខុមាភាពកីឡាករដូចនេះ។ ការជួយរបស់ Wing នេះគឺសម្រាលបន្ទុកបានច្រើនក្នុងការបន្តដំណើររបស់ក្លឹបអ្នកស្រីរដូវកាលថ្មីខាងមុខ។
បញ្ជាក់ដែរថា ការចុះ MOU រវាងក្រុមបាល់ទាត់បឹងកេត និងក្រុមហ៊ុន Wing នេះគឺធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអគារក្រុមហ៊ុនផ្ទាល់លើផ្លូវមុនីវង្ស ក្បែរផ្សារធំថ្មី។ ការជួយពីក្រុមហ៊ុន Wing ដល់ក្លឹបបឹងកេតនេះគឺសម្រាប់រដូវកាលឆ្នាំ២០២៤-២០២៥ ខាងមុខ៕