• 2024-03-22 14:05:35
  • បាល់ទាត់

Real កំពុង​តាម​ដាន​ស្ថានភាព TAA នៅ​ Liverpool

  • 2024-03-22 14:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid កំពុង​តាម​ដាន​ស្ថាន​ភាព​កុងត្រា​របស់​ខ្សែ​ការពារ​ស្លាប Trent Alexander-Arnold នៅ​ Liverpool។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ Frabrizio Romano។

កុងត្រា​បច្ចុប្បន្ន​របស់ Alexander-Arnold នៅ​ក្លឹប Liverpoolនឹង​ផុត​កំណត់​នៅ​ខែ​មិថុនា​ ឆ្នាំ ២០២៥។ គិត​មក​ទល់​ពេល​នេះ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ថា ទាំង​ភាគី​កីឡាករ និង​ភាគី​ក្លឹប​កំពុង​ចរចា​គ្នា ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល។

យោង​តាម Romanoការណ៍​នេះ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​របស់​ក្លឹប​ធំៗ​មួយ​ចំនួន Real Madrid ដែល​ចង់​បាន Alexander-Arnold។

ទោះ​ជា​យ៉ាង​ណា បើ​តាម​ប្រភព​ដដែល Liverpool មិន​ទាន់​ចង់​លក់ Alexander-Arnold នោះ​ទេ ដោយ​រូប​គេ​គឺ​ជា​កីឡាករ​សំខាន់​មួយ​របស់​ក្លឹប។

មិន​ទាន់​ការ​ចុះ​ផ្សាយ​ណា​មួយ​ហ៊ាន​អះអាង​ថា​កីឡាករ​វ័យ ២៥ ឆ្នាំ Alexander-Arnold យល់​យ៉ាង​ណា​ឡើយ​ចំពោះ​ការ​ត​កុងត្រា​ថ្មី​ជាមួយ​ហង្ស​ក្រហម ក៏​ដូច​ជា​​ចំណាប់​អារម្មណ៍​របស់ Real Madrid។

Trent Alexander-Arnold គឺ​ជា​កីឡាករ​ថ្នាល​យុវជន​របស់​ Liverpool។ ខ្សែ​ការពារ​ស្លាប​រូប​នេះ​បាន​ចាប់​ផ្ដើម​លេង​ឈុត​ធំ​ឲ្យ​ក្លឹប​ពី​ឆ្នាំ ២០១៦ មក។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ៣០២ ប្រកួត​និង​ស៊ុត​ចូល ១៨ គ្រាប់៕

ប្រភព៖ Fabrizo Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី