- 2024-03-22 11:12:40
- បាល់ទាត់
ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំ Barca រូបនេះស្ថិតក្នុងចំណោមកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតនៅ La Liga
- 2024-03-22 11:12:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំ Barca រូបនេះស្ថិតក្នុងចំណោមកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតនៅ La Liga
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lamine Yamal ដែលទើបមានអាយុ ១៦ឆ្នាំរបស់ក្លឹប Barcelona ស្ថិតក្នុងចំណោមកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅលីគកំពូល La Liga។ បើតាមស្ថិតិរបស់ Trannsfmarkt។
បើតាមស្ថិតិរបស់ Trannsfmarkt នៅក្នុងខណៈនេះកីឡាកររូបនេះមានតម្លៃខ្លួនប្រមាណ ៧៥លានអ៊ឺរ៉ូដែលស្ថិតក្នុងចំណោមកីឡាករទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុង La Liga ដោយក្នុងនោះគេបានជាប់លំដាប់ថ្នាក់ទី៩។
តម្លៃខ្លួន៧៥លានអ៊ឺរ៉ូនេះ ជាតម្លៃដែលទើបធ្វើបច្ចុប្បន្នភាពកាលពីពេលថ្មីៗនេះ ដោយកាលពីដើមរដូវកាលគេមានតម្លៃខ្លួន ៦០លានអ៊ឺរ៉ូប៉ុណ្ណោះ។
កីឡាករនេះទើបផ្លាស់ចូលលេងឲ្យក្លឹប Barcelona ដំបូងនៅក្នុងខែសីហា ឆ្នាំ២០២៣ មានតម្លៃខ្លួន២៥លានអ៊ឺរ៉ូ បន្ទាប់ពីចូលបាន២ខែ នៅខែតុលា ឡើងតម្លៃខ្លួន២៥លានអ៊ឺរ៉ូបន្ថែមដែលធ្វើឲ្យមានតម្លៃខ្លួននៅពេលនោះគឺ ៥០លានអ៊ឺរ៉ូ។ លុះ២ខែក្រោយមក នៅខែធ្នូក៏បានឡើង ១០លានអ៊ឺរ៉ូបន្ថែមទៀត ដែលធ្វើឲ្យតម្លៃខ្លួនឡើង៦០លានអ៊ឺរ៉ូ និងបច្ចុប្បន្នគឺមាន ៧៥លានអ៊ឺរ៉ូ។
តាំងពីឆ្នាំ២០២៣មក កីឡាករនេះបានចូលលេងឲ្យក្លឹប Barca បាន៤១ប្រកួត និងស៊ុតចូល ៦គ្រាប់។ ការឡើងតម្លៃខ្លួនយ៉ាងសន្ធឹកសន្ធាប់ក្នុងវ័យ១៦ឆ្នាំនេះ មិនមែនជារឿងធម្មតានោះទេសម្រាប់មជ្ឈដ្ឋានបាល់ទាត់ទាំងមូល។
ការឡើងតម្លៃខ្លួនយ៉ាងគំហុក និងញឹកញាប់នេះគឺកើតចេញពីសមត្ថភាពរបស់កីឡាករនេះផ្ទាល់ ក៏ដូចជាផ្សំនឹងឈ្មោះក្លឹប Barcelona ដែលជាចំណោមក្លឹបល្បីល្បាញ និងធំបំផុតនៅលើពិភពលោក។
ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំនេះជាកីឡាករបណ្ដុះបណ្ដាលផ្ទាល់ដោយក្លឹប Barcelona ហើយគេមកលេងឲ្យក្លឹបនេះតាំងពីក្រុមថ្នាលនៅក្នុងឆ្នាំ២០១៣-២០២៣ រួចមកផ្លាស់មកក្រុមឈុតធំ។
Yamal ជាកីឡាករវ័យក្មេងដែលមានសក្ដានុពលរបស់ Barca។ កីឡាករនេះមានកុងត្រានឹងក្លឹបនេះរហូតដល់ឆ្នាំ២០២៦ ដោយមានតម្លៃផ្ដាច់កុងត្រា ១ប៊ីលានអ៊ឺរ៉ូ៕