- 2024-03-22 06:35:50
- បាល់ទះ
មកដឹងប្រវត្តិកីឡាករដេញបាល់លឿនរបស់ វិសាខា មួន និមល និងសមិទ្ធផលកន្លងទៅ
- 2024-03-22 06:35:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងប្រវត្តិកីឡាករដេញបាល់លឿនរបស់ វិសាខា មួន និមល និងសមិទ្ធផលកន្លងទៅ
ចន្លោះមិនឃើញ
កីឡាករ មួន និមល កើកថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៨ មានកម្ពស់ ១ម៉ែត្រ ៩៥។ ស្រុកកំណើតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បច្ចុប្បន្ននេះមានភរិយាហើយគឺឈ្មោះ ចេង សុភ័ក្ត។ កីឡាកររូបនេះមានឪពុកឈ្មោះ ឯក សាម៉េត ម្ដាយ អ៉ុង យ៉ុន និងមានបងប្អូន ៣នាក់រូបគេជាកូនពៅ។ ចំពោះកម្រិតនៃការសិក្សាវិញត្រឹមថ្នាក់ទី១២ នៃវិទ្យាល័យក្រុងទេពនិម្មិតប៉ៃលិន។
ឯកមកនិយាយពីរឿងបាល់ទះវិញ មួន និមល ចាប់ផ្ដើមលេងបាល់ដំបូងអំឡុងឆ្នាំ២០១៥ ដោយលេងតាមស្រុកភូមិ ឬតាមសាលា ប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០១៧ កីឡាកររូបនេះបានចូលហ្វឹកហាត់នៅក្លឹបអាជីពគឺក្លឹបបាល់ទះស្នងការនគរបាលខេត្តបាត់ដំបងបានរយៈពេលប្រហែលកន្លះឆ្នាំ។ បន្ទាប់មកដោយមើលឃើញពីសមត្ថភាពលេចធ្លោរបស់ និមល ក្លឹបបាល់ទះអាជីព វិសាខា ក៏បានយកកីឡាករជំនាញដេញបាល់លឿនរូបនេះមកចូលជាយុវជនថ្នាល និងជាប់ជាឈុតធំរហូតដល់ពេលបច្ចុប្បន្ននេះ។
កីឡាករឆ្នើមរូបនេះមានសមិទ្ធផលមេដាយ និងពានរង្វាន់ច្រើនមិនធម្មតានោះទេ ពោលគឺអំឡុងឆ្នាំ ២០១៥ ជួយសាលានៅខេត្តប៉ៃលិនឈ្នះពាន ១គ្រឿង។ ឆ្នាំ ២០១៩ ជួយវិសាខា ឈ្នះពាន ៧មករា ១គ្រឿង។ ឆ្នាំ ២០១៩ ដដែលជួយវិសាខា ឈ្នះពាន សម្ដេច ហ៊ុន សែន ១គ្រឿង។ ឆ្នាំ ២០២០-២០២២ ជួយវិសាខា ឈ្នះពាន 4x4 Special Volleyball ចំនួន ២លើក។ ឆ្នាំ២០២២ ជួយក្រុមបាល់ទះខេត្តព្រៃវែង ឈ្នះមេដាយប្រាក់១គ្រឿងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។ ឆ្នាំ២០២២ ជួយក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយ សំរឹទ្ធ ១គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម។ ឆ្នាំ ២០២៣ ជួយក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយ ប្រាក់ ១គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កម្ពុជាជាម្ចាស់ផ្ទះ៕