- 2024-03-20 14:24:52
- បាល់ទាត់
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចពិន័យ ៣ ចំណុចទៅលើក្លឹបវិសាខា
- 2024-03-20 14:24:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចពិន័យ ៣ ចំណុចទៅលើក្លឹបវិសាខា
ចន្លោះមិនឃើញ
គណៈកម្មការវិន័យ និងសីលធម៌នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ហៅកាត់ថា FFC) បានសម្រេចពិន័យ ៣ ចំណុចទៅលើក្លឹបវិសាខាទាក់ទងនឹងការប្រកាសដើរចេញរបស់ក្លឹបមួយនេះពីការប្រកួតទាំងអស់របស់លីគកំពូលកម្ពុជា (Cambodian Premier League)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយដែលគួរឲ្យទុកចិត្តបាន។
បើតាមប្រភពដដែល FFC ផ្អែកសេចក្ដីសម្រេចក្នុងការដាក់ពិន័យរបស់ខ្លួន ដោយយោងតាមក្រុមវិន័យរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សហព័ន្ធបាល់ទាត់អាស៊ី (AFC) បទបញ្ជាការប្រកួតក្នុងលីគកំពូលកម្ពុជា ក៏ដូចជាយោងតាមស្មារតីប្រជុំរវាងសហព័ន្ធបាល់ទាត់កម្ពុជា ជាមួយសមាគមក្លឹបពាក់ព័ន្ធ។ ៣ ចំណុចនៃការពិន័យនេះទៅលើវិសាខា រួមមាន៖
ទីមួយ៖ ពិន័យក្លឹបវិសាខាឲ្យចាញ់ក្នុងលទ្ធផល ៣ ទល់នឹង ០ ក្នុងការប្រកួតថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤ ជាមួយក្លឹបព្រះខ័នរាជស្វាយរៀង
ទីពីរ៖ ពិន័យក្លឹបវិសាខា «ខ» ឲ្យចាញ់ក្នុងលទ្ធផល ៣ ទល់នឹង ០ ក្នុងការប្រកួតថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤ ជាមួយក្លឹបខេត្តសៀមរាប ក្នុងលីគលំដាប់ពីរ។
ទីបី៖ ពិន័យក្លឹបវិសាខាក្នុងទឹកប្រាក់ចំនួន ៤ លានរៀល និងសងថ្លៃខូចខាតចំពោះការរៀបចំការប្រកួតទាំងពីរខាងលើដល់ក្រុមហ៊ុន Cambodian Premier League តាមចំនួនទឹកប្រាក់ខាតបង់ជាក់ស្ដែង។
សូមបញ្ជាក់ផងដែរ ក្លឹបបាល់ទាត់វិសាខាបានប្រកាសដកខ្លួនចេញពីការប្រកួតទាំងអស់របស់ Cambodian Premier League កាលពីដើមខែមីនាកន្លងទៅ៕