• 2024-03-19 02:15:00
  • បាល់ទះ

ចុងឆ្នាំចាស់ដើមឆ្នាំថ្មី កីឡាករបាល់ទះល្បីៗច្រើនរូបសម្រុកចូលរោងការ

  • 2024-03-19 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែចុងឆ្នាំ២០២៣និងចូលដើមឆ្នាំ២០២៤ គេសង្កេតឃើញថាកីឡាករបាល់ទះល្បីៗជាច្រើនរូបនាំគ្នាសម្រុកចូលរោងជ័យគួរឱ្យ​ភ្ញាក់​ផ្អើល។

កីឡាករបាល់ទះល្បីៗដែលបានបញ្ចប់ភាពនៅលីវ ទៅកសាងជីវិតគ្រួសារមានដូចជា អ្នកប៉ះសេដៃទី២ជម្រើសជាតិកម្ពុជា និងប៉ះសេឆ្នើមរបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ កីឡាករដេញបាល់លឿនជម្រើសជាតិកម្ពុជា និង​សមាគមបាល់ទះវិសាខា ផុល រតនៈ កីឡាករល្អផ្លែសេវាល្អ សឿន ហេង ស្មាត់ឆ្វេងក្លឹបបញ្ជាការដ្ឋានអង្គរក្ស ស៊ុយ ខន ស្មាត់ស្ដាំក្លឹបបញ្ជាការដ្ឋានអង្គរក្ស ឃុន ម៉ាណត់ អ្នកប៉ះសេក្លឹបបញ្ជាការដ្ឋានអង្គរក្ស នួន វិចិត្រ កីឡាករអតីតជម្រើសជាតិកម្ពុជា ម៉ុន តារា កីឡាករ អ៊ឹម ណារិទ្ធ ហៅ​តាក់​អន្លង់​វែង និងស្មាត់ឆ្វេងវ័យក្មេងរបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ ម៉ន សុខនាង។

  • ប៊ន ណារិទ្ធ រៀបការជាមួយកូនស្រីឈ្មោះ អ៊ឹម ស្រីកា ថ្ងៃទី២៩-១២-២០២៣
  • ផុល រតនៈ រៀបការជាមួយកូនស្រីឈ្មោះ ស៊ូណាន់ ថ្ងៃទី២១-០១-២០២៤
  • ស៊ុយ ខន រៀបការជាមួយកូនស្រីឈ្មោះ ញ៉ែម រក្សា ថ្ងៃទី០១-០១-២០២៤
  • ឃុន ម៉ាណត់ រៀបការជាមួយកូនស្រីឈ្មោះ គីន ហ៊ូជី ថ្ងៃ២៧-០១-២០២៤
  • សឿន ហេង រៀបការជាមួយកូនស្រីឈ្មោះ មាស ស្រីឡាំ ថ្ងៃទី០៣-០៣-២០២៤
  • នួន វិចិត្រ រៀបការជាមួយកូនស្រីឈ្មោះ ភ័ណ្ឌ ម៉ារីណែត ថ្ងៃទី១៨-០២-២០២៤
  • ម៉ុន ដារ៉ា រៀបការជាមួយកូនស្រីឈ្មោះ ដាលីន ថ្ងៃទី០៣-០២-២០២៤
  • អ៊ឹម ណារិទ្ធ ហៅ​តាក់​អន្លង់​វែង រៀបការជាមួយ​កូន​ស្រី​ឈ្មោះ អាង លឺអឺ ថ្ងៃ២២-០២-២០២៤
  • ម៉ន សុខនាង រៀបការជាមួយកូនស្រីឈ្មោះ កែវ ស្រីនិច ថ្ងៃទី០២-០៣-២០២៤៕

អត្ថបទ៖ Um Sopheak

មតិយោបល់