• 2024-03-19 01:25:00
  • បាល់ទះ

ប្ដូរចង្កេះលើអាកាស វ៉េត សុវណ្ណនាថ ចាញ់គួនម៉ុមមិនអស់ចិត្តចង់សងសឹកម្ដងទៀត

  • 2024-03-19 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករល្បីល្បាញក្នុងបាល់ទះក្រៅប្រព័ន្ធ វ៉េត សុវណ្ណនាថ បានចាញ់ក្រោមថ្វីដៃគួនម៉ុម សឿនហេង និង​អ្នកប៉ះសេ​ឆ្នើម​ សួនចាន់ណារ៉ូ ទាំង​មិនអស់ចិត្តនៅទីលាន​តារាងបាល់ទះ H&H សាខាទី២កាលពីពេលថ្មីៗកន្លងទៅ។

គួន ម៉ុម (ឆ្វេង) និង វ៉េត សុវណ្ណនាថ

អេគីបចាស់ សុវណ្ណនាថ ម៉ាប់ឆ្វេង និងផានិតប៉ះសេ បានចាញ់ក្រោមថ្វីដៃក្រុមខ្លាំងគួនម៉ុមទាំងពិន្ទុប្រដេញគ្នា ១៦-១៤។ ជាមួយ​លទ្ធផល​នេះ​សុវណ្ណនាថបានទម្លាយថា គេមិនទាន់ពេញចិត្តនឹង​ការ​លេង​របស់​គេ​នៅ​នៅឡើយទេ ហើយ​ទាល់តែចាញ់ពីរសិតឡើងទើបអស់ចិត្ត។

បើតាមសម្ដីរបស់សុវណ្ណនាថ ក្រោយរងបរាជ័យក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់រយនាក់នាថ្ងៃនោះ គេបានសុំគួនម៉ុមសងសឹកដែរ ប៉ុន្តែខាងម៉ុមមិនទទួលសំណើរឡើយ ក្រោម​ហេតុ​ផល​បានសម្រួលសរសៃរួចរាល់ហើយ។

កីឡាកររហស្សនាមប្ដូរចង្កេះលើអាកាស វ៉េត សុវណ្ណនាថ នឹងហោះទៅកាន់ទឹកដីអាមេរិកវិញនៅក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ប៉ុន្តែ​ដោយ​មិន​ទាន់​អស់​ចិត្ត​នឹង​ការ​ប្រកួត កីឡាករ​រហស្សនាម​ប្ដូរ​ចង្កេះ​លើ​អាកាស​ បាន​ពន្យា​រ​ពេល​សំ​បុត្រ​យន្ត​ហោះ ហើយ​កំពុង​លាក់​ខ្លួនពួន​អាត្មា​ហ្វឹកហាត់​ ដើម្បី​ត្រៀម​សងសឹង​លើ​ គួន ម៉ុម សឿន ហេង និង​ សួន ចាន់​ណារ៉ូជាថ្មី ក្រោយ​គួន​ម៉ុម​ត្រឡប់​មក​ពី​វៀតណាម​វិញ​។ ទោះបី​ជា​យ៉ាងណា​ គេ​មិន​ទាន់​ឃើញ​ការ​ឆ្លើយ​តប​ណាមួយ​ធ្វើ​ឡើង​ពី​ភាគី​គួនម៉ុម​ទេ៕

អត្ថបទ៖ Um Sopheak

មតិយោបល់