- 2024-03-15 12:49:14
- បាល់ទាត់
កីឡាករអូស្ត្រាលីម្នាក់បង្កើតប្រវត្តិសាស្ត្រក្នុងដំណើរគាំទ្រសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា
- 2024-03-15 12:49:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករអូស្ត្រាលីម្នាក់បង្កើតប្រវត្តិសាស្ត្រក្នុងដំណើរគាំទ្រសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា
ចន្លោះមិនឃើញ
ខ្សែការពារស្លាបវ័យ ២៤ ឆ្នាំ Josh Cavallo បានបង្កើតប្រវត្តិសាស្ត្រដោយសុំដៃគូរបស់ខ្លួនភ្ជាប់ពាក្យ នៅក្នុងបរិវេណក្លឹបអូស្ត្រាលី Adelaide United ដែលជាក្លឹបដែល Cavallo កំពុងចូលរួមជាមួយនាពេលបច្ចុប្បន្ន។
កាលពីពាក់កណ្ដាលសប្ដាហ៍នេះ កីឡាករអូស្ត្រាលី Cavallo បានបង្ហោះរូបមួយចំនួនក្នុងបណ្ដាញសង្គមរបស់រូបគេ ដោយបានបង្ហាញថា រូបគេបានសុំដៃគូក្នុងការភ្ជាប់ពាក្យ ដោយបាននិយាយថា នឹងចាប់ផ្ដើមឆ្នាំថ្មីជាមួយគូដណ្ដឹង។
ក្នុងពាក្យពេចន៍នៃការបង្ហោះខាងលើ Cavallo ក៏បានរំលេចនូវការអរគុណដល់មិត្តរួមក្រុមនៅក្លឹប Adelaide United ដែលបានចូលរួមរៀបចំកម្មវិធីនេះដើម្បីភ្ញាក់ផ្អើលដៃគូរបស់គេបានយ៉ាងជោគជ័យ។
យោងតាមការចុះផ្សាយរបស់ CNN ព្រឹត្តិការណ៍នេះ គឺជាការបោះជំហានមួយកម្រិតទៀតក្នុងដំណើរលើកកម្ពស់សិទ្ធិកីឡាករដែលជាអ្នកស្រលាញ់ភេទដូចគ្នា និងប្រឆាំងការរើសអើងដល់កីឡាករដែលជាអ្នកស្រលាញ់ភេទដូចគ្នាក្នុងវិស័យបាល់ទាត់។
តាមពិតទៅ Cavallo ធ្លាប់បង្កើតប្រវត្តិសាស្ត្រម្ដងហើយ កាលពីខែតុលា ឆ្នាំ ២០២១។ នាពេលនោះ កីឡាករបានប្រកាសជាសាធារណៈថា រូបគេគឺជាអ្នកស្រលាញ់ភេទដូចគ្នា។ Cavallo គឺជាកីឡាករទីមួយដែលលេងក្នុងលីគកំពូលក្នុងវិស័យបាល់ទាត់ពិភពលោក ដែលប្រកាសជាសាធារណៈបែបនេះ។ កាលនោះ មានការចេញសារគាំទ្រពីសំណាក់កីឡាករល្បីៗជាច្រើនដែលលេងក្នុងលីគកំពូលៗនៅអឺរ៉ុប រួមមាន Raphael Varane, Gerard Pique និង Marcus Rashford ជាដើម៕