• 2024-03-15 13:12:08
  • ព័ត៌មាន

Man Utd ត្រូវ​បាន​បុគ្គលិក​របស់​ខ្លូន​ប្ដឹង ទាក់ទិន​នឹង​រឿង​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន

  • 2024-03-15 13:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​ក្លឹប Manchester United ចំនួន ៣២នាក់​បាន​ធ្វើ​ការ​ប្ដឹងផ្ដល់​ក្លឹប​បិសាចក្រហម ទាក់ទិន​នឹង​រឿង​លេចធ្លាយ​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន​។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun។

រឿង​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​កើត​ឡើង​តាំង​ពី​ឆ្នាំ២០១៨។ រឿង​នេះ​ដែរ​គឺ​កើត​ឡើង​ ដោយសារ​តែ​ខាងក្រុម​ធនធាន​មនុស្ស​របស់​ក្លឹប​ច្រឡំ​ភ្លាត់​ដៃ​ផ្ញើរ​សារ​អេឡិចត្រូនិក ដែលផ្ទុក​នូវ​ឯកសារ​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក (ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រាក់ខែ ឈ្មោះបុគ្គលិក លេខ​ប័ណ្ណ​ធានារ៉ាប់រ៉ង​ជាតិ...) ទៅ​កាន់​បុគ្គលិក​កុងត្រា​របស់​ក្លឹប។

ខាង​មេធាវី​តំណាង​បុគ្គលិក​ទាំង ៣២រូប​នោះ​បាន​អះអាង​ថា ទោះ​ជា​រឿង​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ២០១៨មែន ក៏​ម្ចាស់​ក្លឹប​ត្រូវ​ដោះស្រាយ​ឱ្យ​សមស្រប។ តាំង​ពី​ឆ្នាំ២០១៨មក ក្រុម​បុគ្គលិក​ដែល​រង​ផល​ប៉ះពាល់​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​ដង​មកហើយ តែ​មិន​បាន​សម្រេច។ ខាង​បុគ្គលិក​ប្ដឹង​ទារ​សំណង​សរុប​ក្បែរ ១៣ម៉ឺន​ដុល្លារ​អាមេរិក។

យ៉ាងណាមិញ ខាង​ក្លឹប​បាន​ឆ្លើយតប​ថា ខាង​ក្លឹប​នឹង​ចាត់​វិធានការ​ណា​មួយ ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ករណី​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី