• 2024-03-10 06:29:41
  • បាល់ទាត់

ជា​ការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​កីឡា​ អង្គការ​ផ្កាយ​សមុទ្រ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​កុមារី​មាន​អ្នក​ចូលរួម​សរុប​ ៥០០​នាក់​

  • 2024-03-10 06:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ផ្កាយ​សមុទ្រ​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​កុមារី​ កាល​ពី​ថ្ងៃ​ទី៩​ ខែ​មីនា​ ឆ្នាំ​២០២៤​ នៅ​ទីលាន​បាល់ទាត់​ផ្កាយ​សមុទ្រ​ដោយ​មាន​អ្នក​ចូលរួម​សរុប​ ៥០០នាក់​មក​ពី​ខេត្ត-​ក្រុង​ចំនួន​ ១០។​

អ្នក​ស្រី​ ជួប​ វិច្ឆិកា​

អ្នក​ស្រី​ ជួប​ វិច្ឆិកា​ នាយិកា​ប្រតិបត្តិ​របស់​អង្គការ​ផ្កាយ​សមុទ្រ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​បាល់ទាត់​នារី​ ឬ​បាល់ទាត់​ស្ត្រី​នេះ​បាន​រៀបចំ​ឡើង​ជា​លើក​ទី១៤​ ហើយ។​ សម្រាប់​លើក​នេះ​ដែរ​គឺ​មាន​ចំនួន​ ៤២​ក្រុម​ត្រូវ​ជា​ ៥០០​នាក់​មក​ពី​ខេត្ត-ក្រុង​នានា​ចំនួន​ ១០។​

ទិដ្ឋភាពប្រកួត

ថ្នាក់​ដឹកនាំ​ឆ្នើម​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​រៀបចំ​នេះ​ដែរ​គឺ​គោលបំណង​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​នារី​ និង​ជា​ការ​អបអរសាទរ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​ ៨​ មីនា​ ផង​ដែរ។​ មួយ​វិញ​ទៀត​អ្នក​ស្រី​ចង់​បង្ហាញ​ថា​កីឡា​បាល់ទាត់​គឺ​មិនមែន​សម្រាប់​តែ​បុរស​នោះ​ទេ​នារី​ក៏​អាច​លេង​បាន​ដែរ។​ បន្ថែម​ពី​នេះ​ការ​លេង​បាល់​គឺ​ជួយ​បង្រៀន​ដល់​នារីៗ​ឲ្យ​បាន​រឹងមាំ​ និង​មាន​ការ​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម​ទៀត​ផង។​

ទិដ្ឋភាពប្រកួត

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់ទាត់​កុមារី​ ឬ​បាល់ទាត់​ស្ត្រី​នេះ​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​នៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ​កាល​ពី​ថ្ងៃ​ទី៩​ ខែ​មីនា​ ឆ្នាំ​២០២៤។​ ការ​ប្រកួត​មាន​កីឡា​ការិនី​ កុមារី​ចូលរួម​សរុប​ ៥០០នាក់​ឯណោះ​មក​ពី​ខេត្ត-ក្រុង​ចំនួន​ ១០៕​

ទិដ្ឋភាពប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម