• 2024-03-08 04:23:00
  • បាល់ទះ

នៅសល់៣ថ្ងៃទៀតទេ គួន ម៉ុម នឹងឡើងទៅលេងលីគវៀតណាម

  • 2024-03-08 04:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទទី១១ ខែមីនា ឆ្នាំ​២០២៤ខាងមុខ កីឡាករដ៏ល្អ​ប្រចាំ​ក្រុម​ជម្រើសជាតិកម្ពុជានិង​សមាគម​បាល់ទះ​វិសាខា​ គួន ម៉ុម នឹងឡើងយន្តហោះទៅលេង​នៅលីគ​ប្រទេសវៀតណាម​​ ពោលគឺ​នៅ​សល់​ពេល​តែ​​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្មាត់​កើត​នៅ​ខេត្ត​តាកែវ គេ​បាន​ចុះ​កុង​ត្រា​លេង​ឱ្យ​ក្លឹប​ Long An ជើង​ទី​មួយ​រយៈ​ពេល​១ខែ ខណៈ​តម្លៃ​ខ្លួន​គេ​ទទួល​បាន​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ។

ទៅ​ក្លឹប​នេះ​កីឡាករ​កើត​នៅ​ឆ្នាំ​១៩៩៨ កម្ពស់​១,៩៨ម៉ែត្រនឹង​លេងជាមួយ​​កីឡាករ​ជំនាញ​ប៉ះសេ​ដែល​មក​លេង​ឱ្យ​សមាគម​បាល់​ទះ​ក្រសួង​មហាផ្ទៃ​ក្នុង​ពាន​រង្វាន់​តេជោលីគហ្វាមថយឃឿងដែរ។

គួន ម៉ុម បាន​បញ្ជាក់​ថា ៖"...ទៅ​ពេល​ព្រឹកថ្ងៃ​១១ សល់​៣​ថ្ងៃ​ទៀត លេង​១ខែ​...នៅ​ Long An ដដែល លេង​ជាមួយ​ឃឿងជាមួយ​អី​ដែល​គាត់​មក​ខ្មែរ​យើង​លេង​ឱ្យ​មហាផ្ទៃ​ថ្ងៃ​មុន​បង​»។

ហ្វាម ថយ ឃឿង និង គួន ម៉ុម

នេះ​ជាលើក​ទី​២​ហើយ​សម្រាប់​កីឡាករ​ គួន ម៉ុម ក្នុង​ការ​ចេញ​ទៅ​លេង​ឱ្យ​ក្លឹប​អាជីព​វៀតណាម​មួយ​នេះ ហើយ​គេ​ប្ដេជ្ញា​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​សម្រាប់​ក្លឹប​ Long An និង​យក​បទ​ពិសោធន៍​ល្អថ្មីៗ​នៅ​ទី​នោះ​ មក​អភិវឌ្ឍ​បាល់​ទះ​នៅ​កម្ពុជា៕

អត្ថបទ៖ Um Sopheak

មតិយោបល់