- 2024-03-07 11:13:04
- ព័ត៌មាន
គ្រូ Real Madrid អាចប្រឈមនឹងជាប់ពន្ធនាគារខ្ទង់ ៥ឆ្នាំ
- 2024-03-07 11:13:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Real Madrid អាចប្រឈមនឹងជាប់ពន្ធនាគារខ្ទង់ ៥ឆ្នាំ
ចន្លោះមិនឃើញ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid ត្រូវបានព្រះរាជអាជ្ញារដ្ឋអេស្ប៉ាញចោទប្រកាន់ពីបទគេចពន្ធអំឡុងពេលដែលលោកធ្វើការនៅក្លឹបអធិរាជសនេះកាលពីឆ្នាំ២០១៤-២០១៥។
ខាងអាជ្ញាធរអេស្ប៉ាញចោទបុរសជនជាតិអ៊ីតាលីនេះថា លោកប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុដ៏ «ច្របូកច្របល់» មួយ តាមរយៈការបង្កើតក្រុមហ៊ុនខ្មោចតូចៗ ដើម្បីលាក់ចំណូលរបស់លោក។
លោក Ancelotti ត្រូវចោទប្រកាន់ក្រោម ២បទល្មើស ដែលធ្វើឱ្យលោកប្រឈមនឹងពន្ធនាគារ ៤ឆ្នាំ ៩ខែ។
ប្រភពខាងលើបានឱ្យដឹងថា កាលពីឆ្នាំ២០១៤-២០១៥ លោក Ancelotti បានប្រកាសចំណូលតែពីប្រាក់ខែនៅ Real Madrid តែមិនបានប្រកាសពន្ធពាក់ព័ន្ធនឹងប្រាក់ចំណូលបានមកពីសិទ្ធិប្រើប្រាស់រូបថត។ ខាងអាជ្ញាធរអេស្ប៉ាញអះអាងថា Ancelotti គេចពន្ធប្រមាណ ១លានដុល្លារអាមេរិក។
ទោះជាបែបនេះក្ដី លោក Ancelotti ប្រកាសបដិសេធការចោទប្រកាន់របស់រាជអាជ្ញារដ្ឋអេស្ប៉ាញ ហើយថែមទាំងបាននិយាយថា លោកបានបង់ថ្លៃផាកពិន័យរួចរាល់ហើយ ហើយលោកក៏ត្រៀមខ្លួនក្នុងការឡើងតុលាការក្នុងការការពារខ្លួនលោកផងដែរ៕