• 2024-03-07 07:16:00
  • បាល់ទាត់

ញាក់សាច់! ១ប្រកួតនេះក្រុមបាល់ទាត់ Cambodia Football Super Stars រកថវិកាសប្បធម៌បានជាង៤ម៉ឺនដុល្លារ

  • 2024-03-07 07:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាមិនធម្មតាសម្រាប់ក្រុមបាល់ទាត់ដែលទើបតែបង្កើតថ្មីថ្មោង Cambodia Football Super Stars ក្នុងមួយប្រកួតជាមួយក្រុម «ខ្ញុំស្រលាញ់ខេត្តកំពង់ស្ពឺ» ដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រោមប្រធានបទ "មាតាអស្ចារ្យ ដើម្បីស្មាមញញឹមកុមារ" កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ អាចរកថវិកាសប្បុធម៌បានរហូតដល់ ១៦៦លានរៀលស្មើនឹង ៤១ ៥០០ដុល្លារសហរដ្ឋអាមេរិកដែលជាចំនួនដ៏ច្រើន។ ថវិកានេះនឹងត្រូវក្រុមមួយនេះយកទៅជួយដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

ក្រុមខ្ញុំស្រលាញ់កំពង់ស្ពឺ ដឹកនាំដោយឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី និងក្រុម Cambodia Football Super Stars

ក្រោយចប់ការប្រកួតផេកផ្លូវការបស់ក្រុមមួយ​នេះ បានបង្ហោះសារថា "ក្នុង​ការប្រកួតបាល់ទាត់សប្បុរសធម៌​ជាមួយ​ក្រុមបាល់ទាត់ ខ្ញុំស្រលាញ់កំពង់ស្ពឺ ពួកយេីងអាចរកបានថវិកាបានចំនួន (១៦៧លានរៀល) វាជាចំនួនដែលពួកយេីងនឹកស្មានមិនដល់ សូមអរគុណសន្តិភាព"។

ជាមួយនឹងការចូលរួមថវិកាដ៏ច្រើនពីសប្បុរសជននេះដែរលោក ហេង រនៈកក្ដដា តារាសម្ដែងល្បីឈ្មោះនិងជាសមាជិកមួយ​រូបរបស់ក្រុម Cambodia Football Super Stars បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង​ផង​ដែរ។

រូបភាពយកចេញពីផេក ឧបនាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ានី

លោក ហេង នរៈកក្ដដា បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោកថា៖ «ជាក្តីស្រមៃតាំងពីក្មេង ចង់ធ្វេីការងារមនុស្សធម៌ជួយដល់សង្គមជាតិ តែពេលនេះវាក្លាយជាការពិតហេីយ ហេីយក៏ជាប្រវត្តិសាស្ត្រដែរ ដែលជាក្រុមបាល់ទាត់មិនមែនអាជីព ជាក្រុមបាល់ទាត់ដែលមានអ្នកសិល្បៈគ្រប់ទម្រង់ចូលរួមលេង អាចស្វែងរកថវិកាបានរហូតដល់ (166លានរៀល) ស្មេីនឹង (41500$) សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា សូមមានសុខភាពល្អ រកសុីមានបាន ជោគជ័យគ្រប់ភារៈកិច្ចទាំងអស់គ្នា។ Cambodia Football Super Stars អាចធ្វេីវាកេីតឡេីងបានដោយនឹកស្មានមិនដល់»។

លោក ហេង នរៈកក្ដដា

គួរបញ្ជាក់ថា នេះគឺជាថវិកាដ៏ច្រើនបំផុតមិនធ្លាប់មានរបស់ក្រុមបាល់ទាត់មិនអាជីពដែលប្រមូលផ្ដុំដោយសិល្បៈករល្បីៗ Cambodia Football Super Stars ខណៈពីរប្រកួតមុនដែលធ្វើឡើងនៅភ្នំពេញ និងខេត្តស្វាយរៀង ប្រមូលបានថវិកាសប្បុរសធម៌ចំនួនជាង ១ម៉ឺនដុល្លារ៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទពេញនិយម