• 2024-03-05 12:21:20
  • បាល់ទាត់

មន្ត្រី​ជាន់​ខ្ពស់​ Bayern និយាយ​បែប​នេះ​ទាក់ទង​នឹង​អនាគត​គ្រូបង្គោល​ថ្មី​របស់​ក្លឹប​

  • 2024-03-05 12:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Karl Heinz Rummenigge សមាជិក​ក្រុមប្រឹក្សា​ក្លឹប​ Bayern Munich បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ទាក់ទង​នឹង​គ្រូបង្គោល​ថ្មី​ ក្លឹប​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​។

លោក​ Rummenigge បាន​និយាយ​ថា​៖" យើង​មិន​ទាន់​សម្រេច​ថា​ជ្រើស​នរណា​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​។ យើង​ត្រូវ​ការ​ពេល​វេលា​សម្រាប់​ធ្វើ​រឿង​នេះ​ "។

លោក​បន្ត​ថា​៖" រឿង​សំខាន់​នៅ​ក្នុង​ពេល​នេះ​ យើង​ត្រូវ​តែ​ឆ្លង​ទៅ​ UCL វគ្គ​ជម្រុះ​បន្ត​ទៀត​សិន​ មួយ​វិញ​ទៀត​ ច្បាស់​ណាស់​នៅ​ក្នុង​រដូវកាល​នេះ​ Bayer Leverkusen នឹង​ឈ្នះ​ពាន​ Bundesliga នេះ​ "។

លោក​ Thomas Tuchel នឹង​ចប់​ពី​តំណែង​គ្រូបង្គោល​ Bayern នៅ​ក្នុង​រដូវកាល​នេះ​។​ សម្រាប់​ប្រកួត​ UCL ក្លឹប​នេះ​នឹង​ត្រូវ​ប៉ះ​នឹង​ក្លឹប​ Lazio នៅ​យប់​អធ្រាត្រ​នេះ​ (ម៉ោង​កម្ពុជា​)៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម