- 2024-03-02 03:47:42
- បាល់ទាត់
ខេម នឹងប៉ះជើងជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដើម្បីបំពេញសកម្មភាពសម្បុរសធម៌រួមគ្នា
- 2024-03-02 03:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេម នឹងប៉ះជើងជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដើម្បីបំពេញសកម្មភាពសម្បុរសធម៌រួមគ្នា
ចន្លោះមិនឃើញ
តារាចម្រៀងខេម បានក្លាយជាប្រធាន នៃក្រុមបាល់ទាត់ Cambodia Football Super Star ដែលមានសមាជិកក្រុមសុទ្ធតែជាតារា ក្នុងការប្រកួតមិត្ដភាពសម្បុរសធម៌ក្រោមមូលបទ "មាតាអស្ចារ្យ ដើម្បីស្នាមញញឹមកុមារ" ជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្ដកំពង់ស្ពឺដែលដឹកនាំដោយលោក វ៉ី សំណាង។
តាមការគ្រោងទុក ក្រុមទាំងពីរនឹងប៉ះជើងគ្នានៅទីលានបាល់ទាត់ នៃពហុកីឡដ្ឋានខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ មិនថាក្រុមណាចាញ់ ឬឈ្នះនោះទេ គឺទឹកប្រាក់ដែលមានការបរិច្ចាគពីសប្បុរសជនយ៉ាងច្រើនសម្រាប់គាំទ្រដល់កម្មវិធីប្រកួតនេះ នឹងត្រូវជួយដល់មន្ទីរពេទ្យគន្ធ បុប្ផា និងជួយដល់គម្រោងមនុស្សធម៌មួយចំនួនទៀត។
ដំណឹងបឋមជុំវិញការបរិច្ចាគថវិកាលើគម្រោងមនុស្សធម៌នេះ បានកើនឡើងដល់ជាង ៧០លានរៀលហើយ។ ក្នុងនោះមានការបរិច្ចាគរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ចំនួន ៥០លានរៀល។
តាមរយៈសន្និសីទសារព័ត៌មានមួយនៅភ្នំពេញកាលពីល្ងាចថ្ងៃទី១ ខែមីនា ខេម បានរំលឹកថា ក្រុមបាល់ទាត់ដែលផ្ដួចផ្ដើមដោយរូបលោកបានដំណើរការមិនដល់កន្លះឆ្នាំផងនោះ គឺដំបូងឡើយគ្រាន់តែចង់បង្កើនចំណងមិត្ដភាពរវាងអ្នកសិល្បៈនឹងអ្នកសិល្បៈ បង្កើតភាពសប្បាយរីករាយ និងលេងដើម្បីសុខភាពប៉ុណ្ណោះ។ ប៉ុន្ដែឥឡូវនេះ ក្រុមលោកបានធ្វើរឿងដ៏អស្ចារ្យមួយទៀត គឺលេងដើម្បីសប្បុរសធម៌។
តំណាងក្រុមទាំងពីរបានជួបទល់មុខគ្នាមុនការប្រកួតចូលមកដល់ ដោយភាគីរដ្ឋបាលខេត្ដកំពង់ស្ពឺដឹកនាំដោយអភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ គឺលោក វ៉ី សំណាង និងតំណាងក្រុមបាល់ទាត់ Cambodia Football Super Star ដឹកនាំដោយលោក ចា រិទ្ធី និងខេម។
ក្រោមក្រសែភ្នែកកីឡាករដែលភាគច្រើនជាតារាៗ និងអាជ្ញាធរខេត្ដកំពង់ស្ពឺ បានលើកឡើងស្រដៀងគ្នាថា ការប្រកួតលើកនេះ គឺធ្វើឡើងដើម្បីសាកជើងគ្នារវាងក្រុមទាំងពីរ ដើម្បីអបអរសាទរថ្ងៃសិទ្ធិនារី ៨ មីនា និងដើម្បីសកម្មភាពមនុស្សធម៌ ដោយទឹកប្រាក់ទាំងអស់នឹងក្លាយជាផ្នែកមួយជួយដល់កុមារកម្ពុជាទូទាំងប្រទេស តាមរយៈមន្ទីរពេទ្យ គន្ធបុប្ផា និងគាំទ្រដល់សកម្មភាពមនុស្សធម៌មួយចំនួនទៀត៕