• 2024-02-28 06:31:40
  • បាល់ទាត់

«ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី១»​ ជា​ការ​បង្កើត​នូវ​បរិយាកាស​ថ្មី​

  • 2024-02-28 06:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើកទី១​» នេះ​ជា​ការ​បង្កើត​នូវ​បរិយាកាស​ថ្មី​មួយ​គឺ​សាមគ្គីភាព​រវាង​អគ្គនាយកដ្ឋាន​នានា​ចំណុះ​ក្រសួង​មហាផ្ទៃ​បាន​ប្រកួត​ដើម្បី​សុខភាព​ មិត្តភាព​ និង​ការ​គាំទ្រ​វិស័យ​កីឡា​នៅ​កម្ពុជា។​

ពានរង្វាន់

ឯកឧត្ដម សរ សិទ្ធិ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ទទួល​ការងារ​អគ្គលេខាធិការដ្ឋាន​ នៃ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​លើក​ឡើង​ថា​ «ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី១»​ ជា​គំនិត​ផ្ដួចផ្ដើម​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឯកឧត្ដម​ ស​ សុខា។​

ឯកឧត្ដម សរ សិទ្ធិ

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ថ្លែង​បន្ត​ទៀត​ថា​ គោលបំណង​នៃ​ការ​រៀបចំ​ពានរង្វាន់​បាល់ទាត់​ខាង​លើ​នេះ​ឡើង​ គឺ​រួម​ចំណែក​លើក​កម្ពស់​វិស័យ​កីឡាបាល់ទាត់​ បណ្ដុះ​ស្មារតី​ស្រលាញ់​កីឡា​ដើម្បី​សុខភាព​ និង​រឹតចំណង​សាមគ្គីភាព​ មិត្តភាព​ រវាង​អគ្គនាយកដ្ឋាន​នានា​ចំណុះ​ក្រសួង​មហាផ្ទៃ។​ ការ​រៀបចំ​លើកទី១​ នេះ​មាន​ការ​ចូលរួម​ពី​បណ្ដា​ក្លឹប​អគ្គស្នងការដ្ឋាន​ ក្លឹប​អគ្គលេខាធិការដ្ឋាន ក្លឹប​អគ្គនាយកដ្ឋាន​នានា​សរុប​ចំនួន ១៥ក្លឹប​ ដែល​បាន​ដាក់​ពាក្យ​ចូលរួម។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ «ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី១»​ ធ្វើ​ការ​ប្រកួត​រយៈពេល​ជិត១ខែ​នៅ​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១​ ខែ​មីនា​ ឆ្នាំ​២០២៤​ នេះ​តទៅ។​ សម្រាប់​ក្រុម​ចូលរួម​សរុប​មាន​ ១៥​ក្រុម​ និង​បែងចែក​ជា​ ៤ពូល​គឺ ​ពូល A ពូល B ពូល C មាន​៤ក្រុម​ និង​ ពូល D​ មាន​៣ក្រុម៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់