- 2024-02-27 14:45:25
- បាល់ទាត់
PSG បិទទ្វារចរចាជាមួយ Mbappe
- 2024-02-27 14:45:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG បិទទ្វារចរចាជាមួយ Mbappe
ចន្លោះមិនឃើញ
ប្រភពស្និទ្ធនឹងក្លឹប PSG បានឲ្យដឹងថា ក្លឹបមិនមានចេតនាក្នុងការបន្តការចរចាទៀតទេជាមួយខ្សែប្រយុទ្ធ Kylian Mbappe ព្រោះកីឡាករបានសម្រេចចិត្តចាកចេញពីក្លឹបទៅហើយនៅពេលចប់រដូវកាលនេះ។
ជាង ២ ឆ្នាំកន្លងមកនេះ ជាពិសេសប៉ុន្មានខែចុងក្រោយនេះ ក្លឹប PSG បានខិតខំគ្រប់បែបយ៉ាងដើម្បីបញ្ចុះបញ្ចូល Mbappe ឲ្យបន្តរួមរស់ជាមួយក្លឹប តែមិនបានសម្រេច។ កាលពីពេលថ្មីៗនេះ Mbappe បានបញ្ជាក់ច្បាស់ថាចង់ចេញពីក្លឹបនាពេលចប់រដូវកាលនេះ។
យ៉ាងនេះក្ដី មានការលេចឡើងនូវពាក្យចចាមអារ៉ាមមួយចំនួនថា បើទោះជា Mbappe បដិសេធក្ដី PSG នៅតែរិះរកវិធីចង់ឲ្យកីឡាករបារាំងវ័យ ២៥ ឆ្នាំរូបនេះលេងនៅក្លឹបបន្តទៀត។ សារព័ត៌មានខ្លះហ៊ានទាំងអះអាងថា PSG បានពឹងពាក់ដល់ទៅស្ដេចកាតា ដើម្បីមានព្រះរាជបន្ទូលបញ្ចុះបញ្ចូលផ្ទាល់ជាមួយ Mbappe។ សូមបញ្ជាក់ថា ម្ចាស់របស់ក្លឹប PSG គឺក្រុមហ៊ុន Qatar Sports Investments ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋធំមួយរបស់ប្រទេសកាតា។
ទោះជាយ៉ាងណា ប្រភពស្និទ្ធនឹងក្លឹប PSG បដិសេធនឹងពាក្យចចាមអារ៉ាមមួយនេះ ហើយលើកឡើងថាក្លឹបបានទទួលស្គាល់ហើយថា Mbappe នឹងចាកចេញពីក្លឹប ហើយមិនមានការចរចាអ្វីបន្តទៀតឡើយ។
របាយការណ៍ចុងក្រោយបានលើកឡើង Mbappe កំពុងចរចាចូលរួមជាមួយ Real Madrid ពេលចេញពី Real Madrid។
Mbappe បានចូលរួមជាមួយ PSG តាំងពីឆ្នាំ ២០១៧ មក។ គិតមកទល់ពេលនេះ កីឡាករលេងសរុប ២៩២ ប្រកួត និងស៊ុតចូល ២៤៤ គ្រាប់៕