• 2024-02-27 11:02:34
  • បាល់ទាត់

Pep ឆ្លើយ​បែប​នេះ​ទាក់ទង​នឹង​រឿង​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ចង់​បាន​ De Bruyne

  • 2024-02-27 11:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​ធ្វើ​ការ​ឆ្លើយ​តប​នឹង​រឿង​ដែល​ថា​ក្លឹប​មួយ​ចំនួន​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ចង់​បាន​ ខ្សែបម្រើ​ Kevin De Bruyne សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​។

លោក​ Pep បាន​និយាយ​ថា​៖" បើ​ចង់​ច្បាស់​អ្នក​គួរ​តែ​ទៅ​សួរ​គេ​ទៅ​។ ខ្ញុំ​ពេញ​ចិត្ត​ចង់​ឲ្យ​ De Bruyne នៅ​បន្ត​ជា​មួយ​យើង​គ្រាន់​តែ​ខ្ញុំ​អត់​ដឹង​ទេ​ ខ្ញុំ​អត់​ដឹង​ថា​គេ​ទទួល​បាន​ការ​ផ្ដល់​អី​នៅ​ពី​ខាង​នោះ​ទេ​។ និយាយ​ទៅ​ខ្ញុំ​អត់​ទាំង​ដឹង​ថា​ អារ៉ាប៊ីសាអ៊ូឌីត​ចង់​បាន​គេ​ឬ​អត់​ទេ​ "។

លោក​បន្ត​ថា​៖" ចំពោះ​ជម្រើស​ខ្ញុំ​គឺ​ដឹង​ច្បាស់​ហើយ​ថា​ ខ្ញុំ​ចង់​ឲ្យ​គេ​នៅ​បន្ត​ជា​មួយ​ Man City យើង​ទៀត​ "។

De Bruyne នៅ​មាន​កុងត្រា​ជា​មួយ​ Man City រហូត​ដល់​ឆ្នាំ​២០២៥​ ខណៈ​កីឡាករ​បានបន្ត​​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ក្លឹប​មួយ​នេះ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់