- 2024-02-25 03:49:01
- បាល់ទាត់
ព្រឹត្តិការណ៍ EUROPE Trail ជាការប្រកួតឲ្យកីឡាករបង្ហាញសក្ដានុពលរបស់ខ្លួនលើវិស័យបាល់ទាត់
- 2024-02-25 03:49:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ EUROPE Trail ជាការប្រកួតឲ្យកីឡាករបង្ហាញសក្ដានុពលរបស់ខ្លួនលើវិស័យបាល់ទាត់
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ EUROPE Trail ជាកម្មវិធីបាល់ទាត់ដ៏ពិសេសមួយសម្រាប់ផ្ដល់ឱកាសដល់យុវជន ក្មេងៗថ្នាល់ស្រឡាញ់កីឡាមួយនេះបានបង្ហាញពីសមត្ថភាព សក្ដានុពលដែលខ្លួនមានឲ្យគេបានដឹង។
ស្ថាបនិកក្លឹបបាល់ទាត់ Mate Jr កីឡាករ ម៉ាក សុទ្ធាពិសិដ្ឋ បានឲ្យដឹងថា ព្រឹត្តិការណ៍ EUROPE Trail នេះបង្កើតឡើងតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ មូលហេតុចម្បងដែលបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើងគឺជាការផ្ដល់ឱកាសឲ្យយុវជន ក្មេងៗថ្នាលដែលស្រឡាញ់បាល់ទាត់នេះបានបង្ហាញពីបទពិសោធ បង្ហាញពីជំនាញ និងសក្ដានុពលរបស់ខ្លួនដល់មហាជនពិសេសគឺគ្រូបង្វឹកជាដើម។
យុវជនដែលស្រឡាញ់បាល់ទាត់ និងបង្កើតព្រឹត្តិការណ៍នេះឡើងបន្ថែមទៀតថា ជាសារផ្ទាល់ខ្លួនផ្ញើទៅដល់យុវជនស្រឡាញ់បាល់ទាត់គ្រប់គ្នា សូមខំប្រឹងព្យាយាម ជឿជាក់លើអ្វីដែលខ្លួនធ្វើ ធ្វើឲ្យអស់ពីសមត្ថភាព កុំបោះបង់ក្ដីសុបិនលើវិស័យកីឡាបាល់ទាត់នេះ។
បញ្ជាក់ដែរថា ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះព្រឹត្តិការណ៍ EUROPE Trail បានបើកការប្រកួតរបស់ខ្លួនជាថ្មីម្ដងទៀតហើយនៅវិទ្យាល័យហ៊ុនសែនច្បារអំពៅ។ កីឡាករចូលរួមសរុប ២៥២នាក់មកពី ២០សាលា (រដ្ឋ+ឯកជន+NGO) ត្រូវជា ១០ជាតិសាសន៍៕