/65d73df21fe36_1708604880_medium.jpg)
- 2024-02-22 13:50:04
- បាល់ទាត់
មកស្គាល់គ្រូល្បីៗទាំង៥រូប ដែលកំពុងទំនេរ
- 2024-02-22 13:50:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់គ្រូល្បីៗទាំង៥រូប ដែលកំពុងទំនេរ
ចន្លោះមិនឃើញ
មកស្គាល់គ្រូបង្គោលល្បីៗទាំង៥រូប ដែលមានសមត្ថភាពធ្លាប់ដឹកនាំក្លឹបធំៗក្នុងលីគកំពូលអឺរ៉ុបទាំង៥ ក្នុងវិស័យបាល់ទាត់ ដែលអ្នកគាំទ្រក្នុងវិស័យបាល់ទាត់ទាំងអស់សុទ្ធតែស្គាល់ និងទទួលស្គាល់ពីស្នាដៃ ខណៈគ្រូល្បីទាំងនោះកំពុងទំនេរ មិនមានក្លឹបដឹកនាំនៅក្នុងពេលនេះ។
ខាងក្រោមនេះជាគ្រូបង្គោលល្បីទាំង៥រូបនេះ៖
១. លោក Jose Mourinho៖ ធ្លាប់ដឹកនាំ Chelsea, Inter Milan, Man Utd, Spurs និងចុងក្រោយចែកផ្លូវជាមួយ Roma ក្នុងខែមករា ឆ្នាំ២០២៤នេះ។
២. លោក Zinedine Zidane៖ ធ្លាប់ដឹកនាំ Real Madrid Castilla និង Real Madrid ដោយចែកផ្លូវក្នុងឆ្នាំ២០២១។
៣. Antonio Conte៖ ធ្លាប់ដឹកនាំ Juventus, Chelsea, Inter Milan និងចុងក្រោយចែកផ្លូវនឹង Chelsea ក្នុងឆ្នាំ២០២៣។
៤. លោក Hansi Flick៖ ធ្លាប់ដឹកនាំ Bayern Munich និងចុងក្រោយគឺដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដោយទើបបញ្ចប់ក្នុងឆ្នាំ២០២៣។
៥. Thomas Tuchel៖ ធ្លាប់ដឹកនាំ Dortmund, PSG, Chelsea និង Bayern Munich៕