- 2024-02-21 12:12:03
- បាល់ទាត់
Pep ប្រាប់ពីមូលហេតុ De Bryune អវត្តមានប្រកួតឲ្យ Man City ក្នុងថ្ងៃនេះ
- 2024-02-21 12:12:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ប្រាប់ពីមូលហេតុ De Bryune អវត្តមានប្រកួតឲ្យ Man City ក្នុងថ្ងៃនេះ
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថាមូលហេតុដែល ខ្សែបម្រើ Kevin De Bruyne នៅតែអវត្តមានពីប្រកួតនៅក្នុងថ្ងៃនេះ ព្រោះតែគេនៅមានបញ្ហាត្រង់របួសសាច់ដុំជើងតិចតួច។
Pep បាននិយាយថា៖" De Bruyne មានបញ្ហាបន្តិចបន្តួចត្រង់របួសសាច់ដុំជើងរបស់គេ ដែលទើបតែនឹងជានេះ។ និយាយទៅឥឡូវនេះគេអត់អីនោះទេ គឺជាធម្មតាហើយ "។
លោកបន្តថា៖" គ្រាន់តែថាខ្ញុំមិនផ្សងគ្រោះថ្នាក់ជាមួយគេ គេអត់អីទេ។ គេប្រាប់គ្រូពេទ្យថា គេមិនទាន់ស្រួល១០០%នោះទេ អញ្ចឹងហើយបានជាយើងមិនចង់ផ្សងគ្រោះថ្នាក់ដាក់គេចូលលេង "។
នៅក្នុងប្រកួតថ្ងៃនេះ Man City បានយកឈ្នះ Brentford ដោយលទ្ធផល ១-០ ស៊ុតចូលបញ្ចូលដោយ Haaland ៕