- 2024-02-21 10:44:44
- ព័ត៌មាន
Bayern នឹងចែកផ្លូវគ្នាជាមួយ Tuchel នៅចប់រដូវកាលនេះ
- 2024-02-21 10:44:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayern នឹងចែកផ្លូវគ្នាជាមួយ Tuchel នៅចប់រដូវកាលនេះ
ចន្លោះមិនឃើញ
ក្លឹបអាល្លឺម៉ង់ Bayern Munich បានចែកផ្លូវគ្នាជាមួយគ្រូបង្គោលរបស់ខ្លួនគឺលោក Thomas Tuchel នៅបញ្ចប់រដូវកាល២០២៣/២៤នេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបនៅក្នុងថ្ងៃពុធ។
លោក Tuchel បានឡើងកាន់ Bayern តាំងពីខែមីនា ឆ្នាំ២០២៣។
ទាក់ទិននឹងរឿងនេះដែរ លោក Jan-Christian Dreesen នាយកប្រតិបត្តិ Bayern Munich បាននិយាយថា៖ «គោលដៅរបស់យើងគឺ ចាប់ផ្ដើមទិសដៅបាល់ទាត់ថ្មី ជាមួយនឹងគ្រូបង្គោលថ្មីចាប់ពីរដូវកាល២០២៤/២៥»។
លោក Tuchel បាននិយាយថា៖ «ពួកយើងបានព្រមព្រៀងគ្នានៅក្នុងការបញ្ចប់ទំនាក់ទំនងការងារនៅក្នុងរដូវកាលនេះ»។
Bayern នៅពេលនេះដែរកំពុងតែឈរលេខ ២ នៅក្នុងតារាងលីគកំពូលអាល្លឺម៉ង់ Bundesliga។ ក្រោមការដឹកនាំរបស់លោក Tuchel មួយរយៈចុងក្រោយ Bayern បង្ហាញទម្រង់លេងមិនសូវល្អ ជាពិសេសគឺបណ្ដោយឱ្យចាញ់ក្លឹបអ៊ីតាលី Lazio ក្នុងលទ្ធផល ១ ទល់នឹង ០ នៅក្នុងការប្រកួតវគ្គ ១៦ នៃក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League៕
ប្រភព៖ Bayern Munich