• 2024-02-21 02:22:00
  • បាល់ទះ

រ៉ុន សុខជា ថាគ្មានអ្វីសប្បាយចិត្តជាងឈ្នះក្រសួងមហាផ្ទៃដណ្ដើមលេខ៣

  • 2024-02-21 02:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកឈ្នះលើក្លឹបខ្លាំងក្រសួងមហាផ្ទៃ ៣សិតទល់១ ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់តេជោលីគរដូវកាលទី១ ឆ្នាំ ២០២៣-២០២៤។

ក្រោយទទួលបានជ័យជម្នះដ៏ត្រចង់ត្រចះនេះកីឡាករជំនាញបាល់បីម៉ែត្រ រ៉ុន សុខជា បានបង្ហាញអារម្មណ៍សប្បាយបំផុត ហើយរីករាយទទួលយកចំណាត់ថ្នាក់លេខបី។

កីឡាករ សុខជា បានប្រាប់ថា ៖«សម្រាប់ចំណាត់ថ្នាក់លេខបី ខ្ញុំសប្បាយចិត្តនឹងទទួលយក ព្រោះសមត្ថភាពពួកខ្ញុំនៅស្ទើរជាងគេច្រើន ខ្ញុំឈ្នះមហាផ្ទៃយកលេខបីនេះខ្ញុំសប្បាយចិត្ត មហាផ្ទៃគេខ្លាំងគេមានវៀតណាមទៅដល់ទៅបីនាក់ ចឹងគេអត់អាចស៊ីខ្ញុំបានទៀត ចឹងខ្ញុំមានមោទនៈភាពដែលបានលេខបី»។

គួរបញ្ជាក់ថាក្រសួងមហាផ្ទៃជាក្លឹបបាល់ទះមួយខ្លាំងក្នុងចំណោមក្លឹបទាំង៨ចូលរួមក្នុងពានរង្វាន់តេជោលីគ។ បើទោះបីជាក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឈ្នះចំណាត់ថ្នាត់លេខ៣ ប៉ុន្តែរ៉ុនសុខជាក៏បានទម្លាយថាក្រុមរបស់គេក៏មានចំណុចខ្វះខាតខ្លះដែរតួយ៉ាងការចាប់សេវាមិនសូវបានល្អខូចច្រើន ចំណែកការម៉ាត់ផ្ដាច់និងរនាំងពួកគេល្អខ្ទង់បាន៦០ទៅ៧០%៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី