- 2024-02-19 14:10:18
- បាល់ទាត់
Zidane អាចនឹងមកដឹកនាំ Bayern
- 2024-02-19 14:10:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane អាចនឹងមកដឹកនាំ Bayern
ចន្លោះមិនឃើញ
អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane អាចនឹងមកដឹកនាំ Bayern Munich នៅរដូវកាលក្រោយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Corriere Dello Sport លោក Zidane ជាបេក្ខជននាំមុខក្នុងការជំនួសលោក Thomas Tuchelគ្រូបង្វឹក Bayern បច្ចុប្បន្ន។
ទោះជាយ៉ាងណា មិនទាន់មានរបាយការណ៍ណាគិតមកទល់ពេលនេះ អាចបញ្ជាក់បានថា Zidane យល់យ៉ាងណា ចំពោះពាក្យចចាមអារ៉ាមនេះ។
កៅអីរបស់លោក Tuchel កំពុងតែក្ដៅ ក្រោយ Bayernចាញ់ចំនួនបីប្រកួតជាប់ៗគ្នា ពោលគឺ ២ ប្រកួតក្នុងលីគកំពូលអាល្លឺម៉ង់ និងមួយប្រកួតក្នុង Champions League។ បច្ចុប្បន្ន Bayern កំពុងឈរលេខ ២ ក្នុងលីគ មាន ៥០ ពិន្ទុ នៅពីក្រោយចំនួន ៨ ពិន្ទុពីក្លឹបកំពូលតារាង Bayer Leverkusen។ ក្នុងក្របខ័ណ្ឌ Champions League ក្លឹបបានលេងចាញ់ជើងទី ១ ក្នុងលទ្ធផល ១-០ ក្រោមស្នាដៃរបស់ក្លឹប Lazio ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ ការវិភាគខ្លះ បានលើកឡើងថា បើនិន្នាការនេះបន្ត លោក Tuchel អាចនឹងបាត់បង់ការងារជាគ្រូបង្វឹកក្លឹបយក្សអាល្លឺម៉ង់នាពេលឆាប់ៗខាងមុខ។
ដោយឡែក Zidane គឺជាគ្រូបង្វឹកដែលក្លឹបធំៗនៅតែចាប់អារម្មណ៍បើទោះជាសម្រាកជាង ៣ រដូវកាលរួចទៅហើយក្ដី ក្រោយលាឈប់ពីតំណែងគ្រូបង្គោល Real Madrid កាលពីខែឧសភា ឆ្នាំ២០២១។ នេះក៏ដោយសារតែ កំណត់ត្រាជោគជ័យរបស់លោកនៅក្លឹបយក្សអេស្ប៉ាញ ដោយបានយកឈ្នះពានធំៗជាច្រើន ក្នុងនោះឈ្នះពាន Champions League ដល់ទៅបីរដូវកាលជាប់គ្នារួមមានរដូវកាល ២០១៥-១៦ រដូវកាល ២០១៦-១៧ និងរដូវកាល ២០១៧-១៨៕