- 2024-02-18 08:05:00
- បាល់ទះ
ខឹម សុវណ្ណដារ៉ា និយាយអ្វីខ្លះពី សេង គីមហាប់ ដែលជំនួសតំណែងរបស់គេ?
- 2024-02-18 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹម សុវណ្ណដារ៉ា និយាយអ្វីខ្លះពី សេង គីមហាប់ ដែលជំនួសតំណែងរបស់គេ?
ចន្លោះមិនឃើញ
ក្រោយរបួសដាច់សរសៃជង្គង់ ACL ដាច់ទ្រនាប់ជង្គង់ និងរហែកសរសៃជង្គង់ឆ្វេងទាំងសងខាង កីឡាករជំនាញដេញបាល់លឿន នៃក្រុមជម្រើសជាតិបាល់ទះកម្ពុជានិងវិសាខា ត្រូវសម្រាកព្យាបាលអស់មួយរយៈធំ ខណៈតំណែងរបស់គេនៅពានរង្វាន់តេជោលីគ ត្រូវធ្លាក់លើកណ្ដាប់ដៃកីឡាករចំណូលថ្មី សេង គីមហាប់។
ក្រោយអវត្តមានក្នុងពានរង្វាន់ដ៏ធំមួយនេះ ហើយបានត្រឹមអង្គុយទស្សនាប៉ុន្តែ ខឹម សុវណ្ណដារ៉ា បានពោលពាក្យសរសើរ សេង គីមហាប់ ថាពិតជាធ្វើបានល្អ យល់ចិត្តក្រុម លេងស៊ីចង្វាក់ជាមួយក្រុមបានលឿន ចេះស្ដាប់ និងដឹកនាំបានល្អ បើទោះបីកីឡាករកើតនៅខេត្តសៀមរាបទើបតែមកក្រោយខ្លួនក៏ដោយ។
បង្ហាញចំណាប់អារម្មណ៍ទៅលើមិត្តរួមក្រុម គីមហាប់ ក្នុងនាមជាកីឡាករការពារដូចគ្នា សុវណ្ណដារ៉ា បញ្ជាក់ច្បាស់ៗថា៖ «ទំនាក់ទំនងនិងបទពិសោធន៍បស់គាត់ដូចតែខ្ញុំចឹង។ គាត់ស្និទ្ធដូចតែគ្នាហ្នឹង គាត់ដឹកនាំក្រុមបានល្អ លេងជាក្រុមស្ដាប់គ្នា គាត់ល្អ!»។
គួរបញ្ជាក់ថា តំណែងលីប្រូរបស់ សុវណ្ណដារ៉ា ត្រូវជំនួសដោយ សេង គីមហាប់ បន្ទាប់ពីកីឡាកររូបនេះបានមានរបួសដាច់សរសៃ ACL ជង្គង់ ដាច់ទ្រនាប់ជង្គង់ និងដាច់សរសៃជង្គង់ឆ្វេងសងខាង អំឡុងពេលបោះជំរុំហាត់នៅប្រទេសចិន ក្រោយចប់ការប្រកួតកីឡា 2022 Asian Games។ គេបានវះកាត់កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នគេបានននឹងកំពុងសម្រាកព្យាបាលរបួស។
បើតាមកីឡាករដែលជួយឱ្យកម្ពុជាទទួលបានមេដាយសំរិទ្ធនៅ SEA Games លើក៣១នៅប្រទេសវៀតណាម និងមេដាយប្រាក់នៃព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២នៅកម្ពុជា ខឹម សុវណ្ណដារ៉ា គេត្រូវការសម្រាកព្យាបាល ហើយនៅខែ៧ទៅ៨ខែខាងមុខគេអាចនឹងចូលហ្វឹកហាត់វិញបាន៕