• 2024-02-15 13:16:53
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​ ដែល​ស្មោះស្ម័គ្រ​លេង​ឲ្យ​ក្លឹប​របស់​ខ្លួន​បាន​យូរ​បំផុត​

  • 2024-02-15 13:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Thomas Muller ជាប់​ជា​កីឡាករ​ ដែល​ស្មោះស្ម័គ្រ​លេង​ឲ្យ​ក្លឹប​ Bayern Munich បាន​យូរ​បំផុត​ នៅ​ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥។ បើ​យោង​តាម​ស្ថិតិ​របស់​ Daily Mail។

កីឡាករ​នេះ​បាន​មក​លេង​ឲ្យ​ក្រុម​ឈុត​ Bayern តាំង​ពី​រដូវកាល​ឆ្នាំ​២០០៨/០៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដោយ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤។

Muller បាន​ចូល​លេង​បាន​ ៦៩២ប្រកួត​ និង​ស៊ុត​ចូល​ ២៣៧គ្រាប់​ ឈ្នះ​ពាន​ Bundesliga ១២​ដង​ និង​ UEFA Champions League ២ដង​។

Muller ក៏​ជា​កីឡាករ​ដែល​បណ្ដុះបណ្ដាល​ដោយ​ Bayern តាំង​ពី​ក្រុម​យុវជន​ផងដែរ​ចាប់​ពី​ឆ្នាំ​២០០០មក​៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម