• 2024-02-14 13:49:43
  • បាល់ទាត់

Son រង​របួស ក្នុង​ជម្លោះ​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង

  • 2024-02-14 13:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ្ស​ប្រយុទ្ធ Son Heung-Min បាន​រង​របួស​ម្រាម​ដៃ ក្នុង​ជម្លោះ​ទាស់ទែង​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង។

តាម​ពិត​ទៅ​ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​តាំង​ពី​សប្ដាហ៍​មុន​មក​ម៉្លេះ តែ​ទើប​ត្រូវ​បាន​ទម្លាយ​ច្បាស់​ការ​ដោយ​សហព័ន្ធ​បាល់ទាត់​កូរ៉េ​ខាង​ត្បូង​ក្នុង​ថ្ងៃ​នេះ។

សហព័ន្ធ​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ទាស់​ទែង​រហូត​ដល់​មាន​អំពើ​ហិង្សា​រវាង​ប្រធាន​ក្រុម Son Heung-Min ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន ក្រោយ​លទ្ធផល​លេង​ចាញ់​ហ្សកដានី ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Asian Cup កាល​ពី​សប្ដាហ៍​មុន។ ជម្លោះ​នេះ ធ្វើ​ឲ្យ​ Son រង​របួស​ម្រាម​ដៃ​ចង្អុល និង​ម្រាម​ដៃ​កណ្ដាល នៃ​ដៃ​ខាង​ស្ដាំ។

ទោះ​ជា​យ៉ាង​ណា មិន​មាន​របាយការណ៍​លម្អិត​ថា ក្រុម​កីឡាករ​រួម​ទាំង Son ផង​ឈ្លោះ​គ្នា​រឿង​អី​នោះ​ទេ។

ក្រោយ​ត្រលប់​ពី​ជួយ​ក្រុម​ជម្រើស​ជាតិ កីឡាករ​វ័យ ៣១ ឆ្នាំ Son បាន​មក​លេង​ឲ្យ​ក្លឹប Tottenham Hotspur វិញ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ កីឡាករ​ត្រូវ​បាន​ប្រទះ​ឃើញ​រុំ​របួស​ត្រង់​ម្រាម​ដៃ​ចង្អុល និង​ម្រាម​ដៃ​កណ្ដាល​នៃ​ដៃ​ខាង​ស្តាំ​របស់​ខ្លួន៕

ប្រភព៖ ESPN FC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី