- 2024-02-14 13:27:40
- បាល់ទាត់
តាមពិតទៅ Messi អាចមានឱកាសឈ្នះ World Cup តាំងពីឆ្នាំ ២០១០ ម៉្លេះ
- 2024-02-14 13:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតទៅ Messi អាចមានឱកាសឈ្នះ World Cup តាំងពីឆ្នាំ ២០១០ ម៉្លេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះ World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីឆ្នាំ ២០២២ នៅប្រទេសកាតា។ ពានមួយនេះ គឺជាពានធំចុងក្រោយក្នុងពិភពបាល់ទាត់ដែលកីឡាកររូបនេះសម្រេចបាន។ ទោះជាយ៉ាងណា អតីតខ្សែប្រយុទ្ធ Barcelona រូបនេះ អាចមានឱកាសឈ្នះពាន World Cup តាំងពីឆ្នាំ ២០១០ មកម៉្លេះ។ មូលហេតុគឺដូចតទៅ។
ថ្វីបើកើតនៅអាហ្សង់ទីន Messi និងក្រុមគ្រួសារបានមករស់នៅអេស្ប៉ាញតាំងពីកីឡាករមានអាយុ ១៣ ឆ្នាំ ហើយប្រកបជាកីឡាករអាជីពរបស់ក្លឹប Barcelona ជិត ២០ ឆ្នាំ។ ការរួមរស់នៅអេស្ប៉ាញបែបនេះ ធ្វើឲ្យ Messi ទទួលបានសញ្ជាតិអេស្ប៉ាញ។ នេះមានន័យថា Messi មានសញ្ជាតិពីរ ពោលគឺ អាហ្សង់ទីន និងអេស្ប៉ាញ។
ការណ៍នេះ បើកឱកាសឲ្យ Messi នូវជម្រើសពីរ ក្នុងការលេងក្នុងក្រុមជម្រើសជាតិ គឺអាហ្សង់ទីន និងអេស្ប៉ាញ។ កាលពីឆ្នាំ ២០០៣ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានអញ្ជើញផ្លូវការឲ្យ Messi ដែលពេលនោះមានវ័យត្រឹម ១៦ ឆ្នាំ ចូលរួមលេងឲ្យក្រុមជម្រើសជាតិ។ ទោះជាយ៉ាងណា Messi បានបដិសេធ ដោយសារចង់លេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាប្រទេសកំណើតរបស់ខ្លួន។
តាំងពីឆ្នាំ ២០០៤ មក Messi លេងឲ្យអាហ្សង់ទីន ហើយមួយឆ្នាំក្រោយចូលរួមជាមួយឈុតធំ។ គិតមកទល់ពេលនេះ កីឡាករលេងបាន ១៨០ ប្រកួត និងស៊ុតចូល ១០៦ គ្រាប់ ហើយជួយក្រុមជម្រើសជាតិឈ្នះពានធំៗជាច្រើនរួមមាន World Cup នៅឆ្នាំ ២០២២ Copa America ឆ្នាំ ២០២១ និង CONMEBOL-UEFA Cup នៅឆ្នាំ ២០២២។
ដោយឡែក ក្រុមជម្រើសជាតិអេស្ប៉ាញបានឈានដល់យុគមាសនៅអំឡុងពេលពីឆ្នាំ ២០០៥ ទៅ ២០១២ ដោយក្រុមជម្រើសជាតិពោរពេញដោយកីឡាករល្អៗ ដូចជា Iniesta និង Xavi។ ក្រុមនេះបានឈ្នះពាន Euro ឆ្នាំ ២០០៨ និងម្តងទៀតនៅឆ្នាំ ២០១២។ លើសពីនេះ អេស្ប៉ាញបានឈ្នះពាន World Cup ២០១០។
ដូច្នេះ បើសិនជា Messi ចូលរួមក្រុមជម្រើសជាតិអេស្ប៉ាញតាមការអញ្ជើញរបស់សហព័ន្ធកាលពីឆ្នាំ ២០០៣ តើ Messi អាចនឹងឈ្នះពាន World Cup នៅឆ្នាំ ២០១០ ឬទេ? តើប្រិយមិត្តយល់យ៉ាងណាដែរ?៕