• 2024-02-15 06:00:00
  • បាល់ទះ

អូហូ...! ប៊ូខាវ ចេះលេងបាល់តាំងពីថ្នាក់ទី៤ក្នុងនាមជាអ្នកកាន់ទឹកតុង

  • 2024-02-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នកីឡាករស្មាត់ឆ្វេងស្ដាំនិងបីម៉ែត្រ ឃុន ម៉ាណត់ ហៅប៊ូខាវជាកីឡាករបាល់ទះស្តង់ដារល្អមួយរូបរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស។ គេក្រសោបបានប្រជាប្រិយភាពគួរសមក្នុងវិស័យមួយនេះ។

ទម្រាំក្លាយជាកីឡាករល្អ និងមានឈ្មោះបោះសំឡេងប្រចាំក្លឹបបញ្ជាការដ្ឋានអង្គរក្ស តើប៊ូខាវឆ្លងកាត់ការការលេងក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធ និងហ្វឹកហាត់យ៉ាងណាខ្លះ?

ប៊ូខាវ ចេះលេងបាល់តាំងពីថ្នាក់ទី៣ទី៤មកម្ល៉េះ ព្រោះផ្ទះអ៊ំរបស់គេមានតារាងបាល់ទះហើយរូបគេនាពេលនោះជាអ្នកកាន់ទឹកតុងប្រចាំតារាងតែម្ដង។ ពេលនោះហើយគេក៏ចូលចិត្តនិងចេះលេង ប៉ុន្តែចេះដោយគ្មានគ្រូបង្ហាត់ត្រឹមត្រូវឡើយ។ រហូតដល់ថ្នាក់ទី៩ ទើបគេទទួលបានការបណ្ដុះបណ្ដាលផ្នែកបាល់ទះ៦ស្មើពីគ្រូបង្វឹក។ ចាប់ពីពេលនោះមក ម៉ាណត់ ចាប់ផ្ដើមយល់ដឹងពីការលេងស្តង់ដាររហូតប្រកួតបានលទ្ធផលល្អគួរជាទីគាប់ចិត្ត។

ក្នុងឆ្នាំ២០១៧ ម៉ាណត់ បានជួយឲ្យវិទ្យាល័យសុខអានសំរោងទទួលចំណាត់ថ្នាក់លេខមួយនៃពានវិទ្យាល័យប្រចាំខេត្តតាកែវ។ ឆ្នាំ២០២២ គេបានជួយឲ្យវិទ្យាល័យសុខអានសំរោង ឈ្នះពានវិទ្យាល័យម្ដងទៀត។

  • ឆ្នាំ២០១៩ កីឡាករវ័យក្មេងរូបនេះបានចូលហ្វឹកហាត់ជាមួយក្លឹបទីស្ដីការគណៈរដ្ឋមន្ត្រីដែលជាផ្នែកមួយនៃក្លឹបបញ្ជាការដ្ឋានអង្គរក្ស។

  • ឆ្នាំ២០២២ គេជួយឲ្យក្លឹបបញ្ជាការដ្ឋានអង្គរក្សបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង។

  • ឆ្នាំ២០២៣ គេជួយក្លឹបបញ្ជាការដ្ឋានអង្គរក្សបានចំណាត់ថ្នាក់លេខ៣នៃពានរង្វាន់ឯកឧត្ដម ស សុខា។

  • ឆ្នាំ២០២៣ គេជួយក្លឹបបញ្ជាការដ្ឋានអង្គរក្សបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង។

ចំពោះការហ្វឹកហាត់ ម៉ាណត់ ថាមានការលំបាកច្រើន ប៉ុន្តែទោះបីជាយ៉ាងណាគេមិនដែលមានគំនិតបោះបង់ចោលឡើយ ព្រោះបាល់ទះជាកីឡាដែលគេចូលចិត្ត ស្រលាញ់ តាំងពីក្មេង និងមានបំណង់ចង់ក្លាយជាកីឡាករល្អមួយរូបកក្នុងជំនាញមួយនេះ។

ឃុន ម៉ាណត់ កើតក្នុងត្រកូលគ្រួសារកសិករមានបងប្អូន៤នាក់ប្រុសទាំង៤។ ឆ្នាំនេះគេមានវ័យ២៤ឆ្នាំ ចំណែកម្រិតវប្បធម៌គេបាមបញ្ចប់ថ្នាក់វិទ្យាល័យសុខអានសំរោងឆ្នាំ ២០១៨។ ចំណង់ចំណូលចិត្តគឺកីឡាបាល់ទះ ហើយលទ្ធផលដែលគេទទួលបានជាទីគាប់ចិត្តនេះ ដោយសារខ្លួនគេផ្ទាល់ជាអ្នកជម្រុញ។

គួរបញ្ជាក់ថា ឃុន ម៉ាណត់ បានចូលរោងការជាមួយកូនក្រមុំឈ្មោះ គីន ហ៊ូជី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅគេហដ្ឋានខាងស្រី ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

អត្ថបទ៖ Um Sopheak

មតិយោបល់