• 2024-02-13 12:48:08
  • បាល់ទាត់

Pochettinoថា​ Gallagher ចង់​បន្ត​ជា​មួយ​ Chelsea ទៀត​

  • 2024-02-13 12:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែបម្រើ​ Conor Gallagher ចង់​នៅ​បន្ត​ជា​មួយ​ក្លឹប​លោក​ទៀត​។

លោក​ Pochettino បាន​និយាយ​ថា​៖" Gallagher បាន​ប្រាប់​ខ្ញុំ​ថា​ គេ​ចង់​បន្ត​ជា​មួយ​ Chelsea ទៀត​។ ប៉ុន្តែ​បើ​អ្វី​លើស​ពី​ហ្នឹង​ទៀត​ វា​ស្ថិត​លើ​ការ​ពិភាក្សា​រវាង​គេ​ និង​ក្លឹប​ដើម្បី​សម្រេច​ "។

លោក​បន្ត​ថា​៖" ពួក​យើង​ចូល​ចិត្ត​ណាស់​។ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​គេ​ និង​ក្រុម​ទាំង​មូល​ជា​ខ្លាំង​ក្នុង​លទ្ធផល​ក្នុង​លទ្ធផល​ដ៏​ជោគជ័យ​ដែល​យើង​ទទួល​បាន​នេះ​។ បើ​រឿង​កុងត្រា​របស់​គេ​គឺ​ស្ថិត​លើ​គេ​ និង​ក្លឹប​និយាយ​គ្នា​ "។

នៅ​ក្នុង​ប្រកួត​ថ្ងៃ​នេះ​រវាង​ Crystal Palace និង​ Chelsea នូវ​លទ្ធផល​ ១-៣ Gallagher បាន​ជួយ​តោខៀវ​ ២គ្រាប់​។

កីឡាករ​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ Chelsea នៅ​ឆ្នាំ​២០២៥ យ៉ាង​ណា​អនាគត​គេ​នៅ​ក្លឹប​នេះ​មិន​ទៀង​ព្រោះ​ក្លឹប​អាច​ផ្ទេរ​កីឡាករ​នេះ​ចេញ​ដើម្បី​ពង្រឹង​ក្រុម​ឲ្យ​កាន់​តែ​ល្អ​ ព្រោះ​តែ​កន្លង​មក​មាន​ក្លឹប​ Spurs ចង់​បាន​កីឡាករ​នេះ​ ដែល​អាច​ធ្វើ​ឲ្យ​តោខៀវ​គិតគូរ​៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់