• 2024-02-07 11:58:00
  • បាល់ទាត់

Pochettinoថា​ ការ​មក​ដឹកនាំ​ Chelsea ជា​រឿង​ពិបាក​បំផុត​

  • 2024-02-07 11:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​មកដឹក​នាំ​ Chelsea ជា​ការងារ​ដ៏​ពិបាក​បំផុត​សម្រាប់​លោក​។

លោក​ Pochettino បាន​និយាយ​ថា​៖" វា​ជា​ការ​ងារ​ដ៏​ពិបាក​បំផុត​។ ការ​មកដឹកនាំ​នៅ​ Chelsea នេះ​មិន​ពិបាក​ទេ​ ក៏​ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ​វា​ជា​ការងារ​ដែល​គួរ​ឲ្យ​ចង់​ធ្វើ​ "។

លោក​បន្ត​ថា​៖" ដឹង​ថា​វា​ពិបាក​ក្នុង​ពេល​នេះ​ ប៉ុន្តែ​យើង​កំពុង​នៅ​ស្ថានភាព​ដែល​មិន​ស្រណុក​យើង​អាច​រៀន​ពី​វា​បាន​។ វា​ជា​ឱកាស​មួយ​ដែល​ល្អ​សម្រាប់​យើង​ដើម្បី​រៀន​ពី​វា​ "។

Pochettino ដឹកនាំ​មិន​សូវ​ទទួល​បាន​កំណត់​ត្រា​ល្អ​ប៉ុន្មាន​ទេ​ឲ្យ​ Chelsea ក្នុង​រដូវកាល​នេះ​ជា​ពិសេស​នៅ​ក្របខ័ណ្ឌ​ Premier League តោខៀវ​បាន​ធ្លាក់​ក្នុង​លំដាប់​ទី​១១ តារាង​ប្រកួត​លីគ​កំពូល​នេះ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់