• 2024-02-06 07:27:40
  • ព័ត៌មាន

អ្នកគាំទ្រហុងកុង ទារលុយថ្លៃទិញសំបុត្រវិញ ក្រោយមិនឃើញវត្តមាន Messi បង្ហាញខ្លួនលើទីលានប្រកួត

  • 2024-02-06 07:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងប្រកួតរវាង ក្រុមម្ចាស់ផ្ទះ ហុងកុង និង Inter Miami បានបញ្ចប់ទៅដោយមានការមិនពេញចិត្តពីអ្នកគាំទ្រ ដោយសារតែពួកគេមិនបានឃើញវត្តមានរបស់ Messi ចូលលេងនៅក្នុងប្រកួតនោះ។

អ្នកគាំទ្រប្រមាណ ៤០០០០ នាក់ ដែលខ្លះបានចំណាយរហូតដល់ ៦២៤ ដុល្លារសម្រាប់សំបុត្រចូលមើលការប្រកួតនៅក្នុងកីឡដ្ឋាន Hong Kong ក្នុងក្តីសង្ឃឹមថានឹងបានឃើញតារាបាល់ទាត់អាហ្សង់ទីន ប៉ុន្តែបានខកចិត្តជាខ្លាំង បន្ទាប់ពី Messi អង្គុយនៅលើកៅអីបម្រុងហើយមើលក្រុមរបស់ខ្លួន Inter Miami បានទទួលជ័យជម្នះក្នុងលទ្ធផល ៤ ទល់ ១ លើក្រុមហុងកុង ។

ម្ចាស់ជ័យលាភី Ballon d'Or ប្រាំបីសម័យរូបនេះ ត្រូវបានគេបង្ហាញយ៉ាងខ្លាំងនៅក្នុងការផ្សាយពាណិជ្ជកម្មមុនការប្រកួត ហើយអ្នកគាំទ្រជាច្រើនបានទាមទារប្រាក់សំណងវិញដោយសារតែ ពេលប្រកួតជាក់ស្តែង មិនឃើញវត្តមាន Messi ចូលលេងទៅវិញ ។ ជាមួយគ្នានេះ រដ្ឋាភិបាលហុងកុង ដែលបានផ្ដល់ជំនួយជាង ២លានដុល្លារ ដល់អ្នករៀបចំការប្រកួត ក៏បាននិយាយថា ខ្លួនពិតជាខកចិត្តជាខ្លាំង ដែលតារាបាល់ទាត់រូបនេះមិនបានចូលលេង។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Kevin Yeung លេខាធិការទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៍ហុងកុង បាននិយាយថា កិច្ចសន្យាដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល និងអ្នករៀបចំការប្រកួត Tatler XFEST តម្រូវឱ្យ Messi លេងយ៉ាងហោចណាស់ ៤៥ នាទី អាស្រ័យទៅលើបញ្ហាសុវត្ថិភាព និងសុខភាព៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម