- 2024-02-05 11:27:55
- បាល់ទាត់
Haaland អាវ៉ង់មួយថ្ងៃ ៣០០ ដង
- 2024-02-05 11:27:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haaland អាវ៉ង់មួយថ្ងៃ ៣០០ ដង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Haaland មានរបបហាត់ប្រាណយ៉ាងតឹងតែង។
យោងតាមលោក Stanislav Macek អតីតគ្រូបង្វឹក Haaland កាលពីពេលកីឡាករលេងនៅក្លឹប RB Salzburg (ពីឆ្នាំ ២០១៩-២០២០) ខ្សែប្រយុទ្ធរូបនេះមានរបៀបរបបហាត់ប្រាណយ៉ាងតឹងរ៉ឹង។ កីឡាករអាវ៉ង់ (Push-up) ៣០០ ដង ហើយហាត់ប្រាណយកសាច់ដុំពោះ (Sit-up) ដល់ទៅ ១០០០ ដងក្នុងមួយថ្ងៃ។
លើសពីនេះ Haaland ចូលចិត្តហាត់ប្រាណប្រើល្បឿន និងកម្លាំង។ កីឡាករចូលចិត្តរត់ ធាក់កង់ និងទាញខ្សែដុំដែក។
បើតាមការវិភាគរបស់សារព័ត៌មាន Goal របបហាត់ប្រាណរបស់ Haaland គឺផ្ដោតសំខាន់ធ្វើយ៉ាងណាឲ្យកីឡាករមានល្បឿនលឿន ធន់នឹងសម្ពាធ និងមានកម្លាំងខ្លាំង ដែលជាគុណភាពចាំបាច់ដែលខ្សែប្រយុទ្ធត្រូវមាន។
ទោះជាយ៉ាងណា នេះការជាចងចាំរបស់អតីតគ្រូរបស់ Haaland កាលពី ៣ ឆ្នាំមុនប៉ុណ្ណោះ។ មិនទាន់មានរបាយការណ៍ចុងក្រោយណាមួយដែលបានធ្វើបច្ចុប្បន្នភាពរបបហាត់ប្រាណរបស់ Haaland នៅរយៈពេល ៣ ឆ្នាំចុងក្រោយនេះនោះទេ។
ខ្សែប្រយុទ្ធសញ្ជាតិន័រវែសវ័យ ២៣ ឆ្នាំ Haaland បានមកចូលរួម Man City កាលពីឆ្នាំ ២០២២។ គិតមកទល់ពេលនេះ កីឡាករលេងបានសរុប ៧៦ ប្រកួតឲ្យក្លឹប និងស៊ុតចូល ៧១ គ្រាប់។ ក្នុងរដូវកាលដំបូងរបស់ខ្លួននៅជាមួយក្លឹប កីឡាករជួយ Man City ឈ្នះពានធំៗដល់ទៅ ៤ រួមមាន Premier League, FA Cup, Champions League និង Super Cup៕