• 2024-02-02 03:03:49
  • ព័ត៌មាន

តោខៀវ Chelsea របូតកីឡាករម្នាក់ទៀត​ ទៅឱ្យក្លឹប Premier League ដូចគ្នាខ្ចីជើង រហូតចប់រដូវកាល

  • 2024-02-02 03:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fulham បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Armando Broja របស់ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់ការមកចូលរួមជាក្លឹប រហូតដល់បញ្ចប់រដូវកាលនេះ។

Broja វ័យ ២២ឆ្នាំបានបង្ហាញខ្លួន ១៩ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Chelsea ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់។ កីឡាករអន្តរជាតិសញ្ជាតិអាល់បានីរូបនេះ ក៏ជាគោលដៅទិញយកសម្រាប់ Wolves និង AC Milan ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារ។

Broja បាននិយាយថា "មានអារម្មណ៍ថាអស្ចារ្យណាស់។ ខ្ញុំពិតជារីករាយណាស់ដែលបាននៅទីនេះ ហើយខ្ញុំពិតជាចង់ក្នុងការចាប់ផ្តើម ជួបជាមួយកីឡាករ និងអ្នកគ្រប់គ្រង និងលេងឱ្យអ្នកគាំទ្របានទស្សនា" ។ "អ្នកគាំទ្រតែងតែដើរតួយ៉ាងសំខាន់ ខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យក្រុម និងបង្កើតចំណងមិត្តភាពពិតប្រាកដ។ ខ្ញុំពិតជាមានកិត្តិយស និងរំភើបណាស់ដែលបាននៅទីនេះ។ "

Broja គឺជាយុវជនដែលបានហាត់នៅសាលាបាល់ទាត់របស់ Chelsea ហើយបានស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ ប្រកួតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់លោកជាមួយនឹងក្រុម Everton ក្នុងខែមីនា ឆ្នាំ ២០២០។

គួរឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ Fulham ឈរនៅលេខរៀងទី ១២ ក្នុងក្របខ័ណ្ឌ Premier League មាន ៦ពិន្ទុតាមពីក្រោយ Chelsea ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់