• 2024-02-01 13:46:38
  • បាល់ទាត់

គ្រូ PSG អត់​ដឹង​រឿង​អនាគត​របស់ Mbappe

  • 2024-02-01 13:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប PSG លោក Luis Enrique ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​រឿង​អនាគត​របស់​ខ្សែ​ប្រយុទ្ធ Kylian Mbappe ឡើយ​គិត​មក​ទល់​ពេល​នេះ។

ពេល​សួរ​ដោយ​អ្នក​សារព័ត៌មាន​ថា​អនាគត​ Mbappe នឹង​ទៅ​ជា​យ៉ាង​ណា លោក Enrique ឆ្លើយ​យ៉ាង​ខ្លី​ថា​រហូត​មក​ដល់​ពេល​នេះ Mbappe មិន​ទាន់​និយាយ​រឿង​ហ្នឹង​ប្រាប់​លោក​ឡើយ។

Mbappe មាន​កុងត្រា​ជាមួយ PSG រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០២៤។ នេះ​មាន​ន័យ​ថា សុពលភាព​កុងត្រា​របស់​កីឡាករ​វ័យ ២៥ ឆ្នាំ​មាន​ត្រឹម ៦ ខែ​ទៀត​ប៉ុណ្ណោះ បើ​នៅ​តែ​មិន​បន្ត​កុងត្រា។

PSG ចង់​ឲ្យ Mbappe បន្ត​កុងត្រា​ជាមួយ​ក្លឹប តែ Mbappe នៅ​តែ​មិន​ព្រម។ របាយការណ៍​ចុង​ក្រោយ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្លឹប​ធំៗ​ជា​ច្រើន​ជា​ពិសេស Real Madrid កំពុង​តាម​ដាន​ស្ថានភាព​នេះ​យ៉ាង​ចិត្ត​ទុក​ដាក់ ហើយ​ព្យាយាម​បញ្ចុះបញ្ចូល​ចង់​ឲ្យ Mbappe មក​ចូល​រួម​ជា​មួយ​ខ្លួន ពេល​ចប់​ពី PSG ទៅ។

Mbappe បាន​មក​ចូល​រួម​ជាមួយ PSG កាល​ពី​ឆ្នាំ ២០១៧។ កីឡាករ​លេង​សរុប ២៨៧ ប្រកួត និង​ស៊ុត​ចូល ២៤០ គ្រាប់៕

ប្រភព៖ Goal | Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់