• 2024-01-31 13:11:07
  • បាល់ទាត់

Juventus នាំ​ចូល​​បាន​ខ្សែ​បម្រើ​អាហ្សង់ទីន​វ័យ​ក្មេង

  • 2024-01-31 13:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Juventus សម្រេច​ខ្ចី​ជើង​ខ្សែ​បម្រើ​អាហ្សង់ទីន Carlos Alcaraz ពី​ក្លឹប​ Southampton។

Alcaraz កំពុង​ពិនិត្យ​សុខភាព ហើយ​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នឹង​ចូល​រួម​ជាមួយ Juventus ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ ក្នុង​កុងត្រា​ខ្ចី​ជើង បាន​ឲ្យ​ដឹង​ថា​ក្លឹប​យក្ស​អ៊ីតាលី​មាន​ជម្រើស​ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ​នា​រដូវ​កាល​ក្រោយ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៤០ លាន​អឺរ៉ូ។

Alcaraz បាន​មក​ចូល​រួម Southampton កាល​ពី​ឆ្នាំ ២០២២។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ៤៧ ប្រកួត និង​ស៊ុត​ចូល ៨ គ្រាប់៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់