• 2024-01-30 11:12:55
  • បាល់ទាត់

Marco Asensio នឹង​​បន្ត​នៅ​ PSG នៅ​ក្នុង​រដូវកាល​នេះ​

  • 2024-01-30 11:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Marco Asensio នឹង​បន្ត​នៅ​លេង​ឲ្យ​ក្លឹប​ Paris Saint Germain បន្ត​ទៀត​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ ខាង​ Asensio និង​ PSG គឺ​បាន​សម្រេច​គ្នា​រួច​រាល់ហើយ​ គ្មាន​គម្រោង​ និង​ការ​ចរចា​ដើម្បី​ឲ្យ​កីឡាករ​នេះ​ចាកចេញ​ឡើយ​។

កីឡាករ​នេះ​ចង់​បន្ត​នៅ​ក្លឹប​នេះ​ទៀត​ ព្រោះ​តែ​គេ​ចង់​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដើម្បី​ជួយ​ក្រុម​មួយ​នេះ​។

Asensio ទើប​មក​លេង​ឲ្យ​ក្លឹប​នេះ​នៅ​ក្នុង​រដូវកាល​នេះ​ ដោយ​ចូល​លេង​បាន​ ១២ប្រកួត​ និង​ស៊ុត​ចូល​៤គ្រាប់​ ជា​មួយ​នឹង​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៦៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់