- 2024-01-29 13:18:15
- បាល់ទាត់
Trippier ទាត់ចោល Bayern បន្តនៅ Newcastle
- 2024-01-29 13:18:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Trippier ទាត់ចោល Bayern បន្តនៅ Newcastle
ចន្លោះមិនឃើញ
ខ្សែការពារ Kieran Trippier បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា គេសុខចិត្តទាត់ចោលក្លឹប Bayern Munich ដើម្បីបន្តនៅ Newcastle។
Trippier បាននិយាយថា៖" ខ្ញុំទាត់ចោលសំណើរបស់ Bayern។ ខ្ញុំគិតតែប្រឹងលេងឲ្យ Newcastle ទេព្រោះតែពួកគេបានជួយខ្ញុំច្រើន អញ្ចឹងខ្ញុំចង់តបស្នងទៅវិញ "។
កីឡាករបន្តថា៖" ខ្ញុំចាត់ទុកការចង់បានរបស់ក្លឹប Bayern ជាការបំពេញបន្ថែមខ្ញុំប៉ុណ្ណោះ "។
Trippier មកលេងឲ្យ Newcastle តាំងពីរដូវកាលឆ្នាំ២០២១/២២មក ដោយចូលលេងបាន ៨១ប្រកួត និងស៊ុតចូល៣គ្រាប់៕
ប្រភព៖ Fabrizio Romano